រាជធានីភ្នំពេញៈ ថ្ងៃព្រហស្បតិ៍ ៦រោជ ខែទុតិយាសាឍឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រជុំ ពិនិត្យលើសេចក្ដីព្រាងរបាយការណ៍ ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ឆ្នាំ២០១៨ និងលើកទិសដៅ ឆមាសទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ រួមមានៈ លោក លោកស្រីអគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រី នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន សរុប១៨រូប ។
របៀបវារៈ នៃកិច្ចប្រជុំមានៈ
១.មតិសំណេះសំណាលនិងថ្លែងអំណរគុណចំពោះក្រុមចុះជួយការងារបក្សគ្រប់មូលដ្ឋាន នៅក្នុងអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
២.ត្រួតពិនិត្យលើការរៀបចំសេចក្ដីព្រាងផែនការជាតិ៥ឆ្នាំ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ ដោយនាយកដ្ឋានផែនការ និងបណ្ដុះបណ្ដាល ។
៣.ការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំទ្វេភាគី កម្ពុជា-ថៃ ដោយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ។
៤.ឆ្លងរបាយការណ៍ ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ ឆ្នាំ២០១៨ និងទិសដៅការងារ ឆមាសទី២ឆ្នាំ២០១៨ ។
៥.មតិដឹកនាំ និងបូកសរុបរបស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ។