ពោធិ៍សាត់៖ ថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តច្បាប់ តាមប្រព័ន្ធកុំព្យូទ័រ (E-leaning) នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។ វគ្គបណ្តុះបណ្តាលចែកចេញជា ២វគ្គ ពីថ្ងៃទី ២៤-២៥ និងថ្ងៃទី ២៦-២៧ ខែកក្កដា ឆ្នាំ២០១៩ ដោយមានសិក្ខាមចូលរួមចំនួន ២០នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តចំនួន ១២នាក់ និងមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន ០៨នាក់៕