អគ្គលេខាធិកាដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយសាលាខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាល ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដល់មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល

472

ខេត្តបន្ទាយមានជ័យ៖​ ថ្ងៃច័ន្ទ ១២ កើត ខែស្រាពណ៏ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ អគ្គលេខាធិកាដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយសាលាខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាល ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដល់មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរង នៃ អ.ជ.ប.គ.ញ និងមានគ្រូឧទ្ទេសនាម មកពីនាយកដ្ឋានអនុវត្តច្បាប់ នាយកដ្ឋានផែនការ និងបណ្តុះបណ្តាល មន្ទីរពិសោធន៍ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន២០០នាក់។
ចំនុចសំខាន់នៅក្នុងវគ្គបណ្តុះបណ្តាលដើម្បីអោយមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល 
១/ បានយល់ដឹងអំពីគ្រឿងញៀនខុសច្បាប់
២/ ផលវិបាកនៃការប្រើប្រាស់បំពានគ្រឿងញៀនខុសច្បាប់
៣/ ច្បាប់ស្តីពីការប្រើប្រាស់គ្រឿងញៀន ទណ្ឌកម្មពីការប្រើប្រាស់ ជួញដូរ រក្សាទុកគ្រឿងញៀន វិធានការទប់ស្កាត់