ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅអគ្គលេខាធិកាដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើការប្រជុំបច្ចេកទេសក្នុងការត្រៀមលក្ខណៈបើកដំណើរការិយាល័យសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ SMCC នៅប្រទេសកម្ពុជា ហើយកិច្ចប្រជុំនេះចូលរួមដោយតំណាងអគ្គលេខាធិការ និងក្រុមការងារបច្ចេកទេសរបស់ក្រុមប្រឹក្សាគ្រឿងញៀនប្រទេសថៃ ។
ភាគីកម្ពុជាបានបង្ហាញថា កម្ពុជាបានត្រៀម៖
១. បានជ្រើសរើសនិងកំណត់អាគារធ្វើជាទីតាំងការិយាល័យមជ្ឈមសុវត្ថិភាពទន្លេមេគង្គ
២. បានបំពាក់សម្ភារៈការិយាល័យចាំបាច់សម្រាប់បម្រើការងារការិយាល័យប្រចាំថ្ងៃ
៣. បានត្រៀមលក្ខណសម្បត្តិទទួលមន្ត្រីមកពីបណ្តាប្រទេសដែលជាសមាជិកទាំង ៦ប្រទេស (ចិន ,ភូមា ,ឡាវ ,ថៃ ,វៀតណាម ,កម្ពុជា)
៤. កម្ពុជាបានព្រាងផែនការសកម្មភាពរបស់ការិយាល័យនេះ
ការិយាល័យសុវត្ថិភាពទន្លេមេគង្គ នឹងដំណើរការមានរយៈពេល ៣ខែ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។