ខេត្តសៀមរាប ៖ ថ្ងៃពុធ១២កេីត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនិងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជើញចូលរួមបេីកសិក្ខាសាលាស្តីពី ” លក្ខណៈ ទូទៅវិធីបង្ការ និងព្យាបាលជំងឺដែលបណ្ដាលមកពីការប្រើប្រាស់ គ្រឿងញៀនសម្រាប់អ្នករៀបចំគោលនយោបាយ ” នេះមានរយៈពេលបីថ្ងៃចាប់ថ្ងៃទី១២-១៤ ខែមិថុនា ឆ្នាំ២០១៩ ។ និងបានអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី គណៈប្រតិភូជាតិ អន្តរជាតិដែលបានអញ្ជើញមកពី បណ្ដាអង្គភាព ស្ថាប័ននានា មានជាអាទិ៍ វិស័យសុខាភិបាល វិស័យ សង្គមកិច្ច វិស័យអប់រំ វិស័យអនុវត្តច្បាប់ វិស័យយុត្តិធម៌ និង អង្គការមិនមែនរដ្ឋាភិបាលសរុបចំនួន ៧០នាក់។