សិក្ខាសាលាស្តីពី ការវិភាគ ព័ត៍មានស៊េីបការណ៍ហិរញ្ញវត្ថុ

446

ថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ : បន្ទាប់ពីបានទទួលការអនុញ្ញាតិពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ទោ​ កៅ ប៊ូមុនី អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់ បានចូលរួមវគ្គបណ្តុះបណ្តាលមូលដ្ឋាន ស្តីពី ការវិភាគ ព័ត៍មានស៊េីបការណ៍ហិរញ្ញវត្ថុ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។ 
វគ្គបណ្តុះបណ្តាលនេះមានរយ: ពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដោយមាន សមាសភាពចូលរួមមកពីស្ថាប័នអង្គភាពពាក់ព័ន្ធចំនួនប្រមាណ ៥០នាក់។ វគ្គបណ្តុះបណ្តាលនេះសហការរៀបចំដោយអង្គភាពស៊េីបការណ៍ហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជានិងអង្គភាពស៊េីបការណ៍ហិរញ្ញវត្ថុនៃរដ្ឋាភិបាលអូស្ត្រាលី។ 
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង សំខាន់ៗពីរៈ
១. ការយល់ដឹងជាមូលដ្ឋានស្តីពីនីតិវិធីនិងគោលការណ៍នៃការងារស៊េីបការណ៍ ហិរញ្ញវត្ថុ
២.ការយល់ដឹងពីបច្ចេកទេសនៃការរៀបចំផែនការ,បច្ចេកទេសប្រមូលនិងវិភាគព័ត៍មាន ដេីម្បីផលិតរបាយការណ៍ស៊េីបការណ៍ហិរញ្ញវត្ថប្រកបដោយគុណភាពខ្ពស់។

វគ្គបណ្តុះបណ្តាលនេះបានប្រារព្ធឡេីងក្រោមអធិបតីភាពឯកឧត្តម ស៊ុ សន្និសីទ អនុប្រធានប្រចាំការគណ:កម្មាធិការសម្រួបសម្រួលថ្នាក់ជាតិប្រឆាំងការ សម្អាតប្រាក់និងហិរញ្ញប្បទានវេរកម្ម និង ជាប្រធានក្រុមប្រឹក្សាភិបាលអង្គភាពស៊េីបការណ៍ហិរញ្ញវត្ថុនិងហិរញ្ញប្បទានវេរកម្ម និងជាអគ្គទេសាភិបាលរងនៃធនាគារជាតិកម្ពុជា និងលោកជំទាវ Angela Corcoran ឯកអគ្គដ្ឋទូតអូស្ត្រាលីប្រចាំកម្ពជា។