សិក្ខាសាលាស្តីពីការសម្របសម្រួលការឆ្លងកាត់ព្រំដែនសម្រាប់មន្ត្រីសម្របសម្រួលតាមបណ្តោយព្រំដែនជួរមុខ ដែលរៀបចំដោយអង្គការ UNODC

841

ខេត្តព្រះសីហនុ៖ ថ្ងៃច័ន្ទ ០១កើត ខែមិកសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ តមតាមការអញ្ជើញរបស់អង្គការUNODC ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គ លេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលា ស្តីពីការសម្របសម្រួលការឆ្លងកាត់ព្រំដែនសម្រាប់មន្ត្រីសម្របសម្រួលតាមបណ្តោយព្រំដែនជួរមុខ ដែលរៀបចំដោយអង្គការ UNODC ពីថ្ងៃទី១៤_១៧ ខែមករា ឆ្នាំ២០១៩ ដែលចូលរួមដោយប្រទេស ជាសមាជិកចំនួន៤ប្រទេស រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម ដែលប្រព្រឹត្តទៅនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ។ ក្នុងសិក្ខាសាលានេះផងដែរ សិក្ខាកាមកម្ពុជា៧រូប ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ហេង ច័ន្ទដារ៉ា អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន និងមន្ត្រីស្ថាប័នគ្រឿងញៀន ឡាវ៧រូប ថៃ៧រូប វៀតណាម៧រូប ដែលដឹកនាំដោយតំណាង នៃប្រទេសនីមួយៗ។ គោលបំណងនៃសិក្ខាសាលានេះ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ សម្របសម្រួល តាមបណ្តោយព្រំដែនក្នុងការសហការបង្ក្រាបបទល្មើសឆ្លងកាត់ព្រំដែនពីប្រទេសមួយទៅប្រទេសមួយដោយប្រើវិធីសាស្ត្រប្រគល់-ទទួល ដោយមានការឃ្លាំមើល ។