សិក្ខាសាលាស្ដីពីការពង្រឹងប្រសិទ្ធភាពសហប្រតិបត្តិការរបស់ការិយាល័យទំនាក់ទំនងព្រំដែន នៅតាមប្រទេសតាមដងទន្លេមេគង្គ

381

ខេត្តឈៀងរ៉ៃ ប្រទេសថៃ: ថ្ងៃពុធ ៥ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ មន្ត្រី កម្ពុជា ចំនួន០៤រូប មកពី អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ចំនួន២រូប និងមន្ទីរប្រឆាំងគ្រឿងញៀន ចំនួន២ រូប បានចូលរួមសិក្ខាសាលាស្ដីពីការពង្រឹងប្រសិទ្ធភាពសហប្រតិបត្តិការរបស់ការិយាល័យទំនាក់ទំនងព្រំដែន នៅតាមប្រទេសតាមដងទន្លេមេគង្គ “Improving the Operational Effectiveness of the Mekong BLO Network “ ក្នុងគោលបំណងដេីម្បីពិភាក្សា និងចែករំលែកបទពិសោធន៍:
១. ផ្លូវចរាចរ គ្រឿងញៀននិងសារធាតុគីមីផ្សំ។
២. ពង្រឹងប្រសិទ្ធភាពការងាររបស់ការិយាល័យ BLO
៣. តម្រូវការរបស់ BLOs ដើម្បីបង្ក្រាបគ្រឿងញៀនអោយមានប្រសិទ្ធភាពខ្ពស់។