ទីក្រុងបាងកក ប្រទេសថៃ: ថ្ងៃអង្គារ៍ ទី១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០១៩ មន្ត្រីអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ចំនួន៣រូប បានចូលរួមសិក្ខាសាលាលើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការបណ្តាញឃ្លាំមើលព័ត៍មានគ្រឿងញៀនអាស៊ាន (The Seventh ASEAN Drug Monitoring Network Operation Workshop, ADMN) សមាសភាពសរុបចំនួន ១០០ រូប មកពីប្រទេសអាស៊ានទាំង១០ ការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ក្នុងគោលបំណង ដើម្បី ៖
១. ធ្វើការផ្លាស់ប្តូរព័ត៍មានពាក់ព័ន្ធបណ្ហាគ្រឿងញៀនក្នុងបណ្ដាប្រទេសអាស៊ាន
២. ពិនិត្យ និងកែសម្រួលទិន្នន័យព័ត៌មានគ្រឿងញៀនរបស់បណ្ដាប្រទេសសមាជិកដែលបានបញ្ជូលនៅក្នុងប្រព័ន្ធគ្រប់គ្រង់ទិន្នន័យ អាស៊ាន ណាកូ ( ASEAN NARCO)
៣. ពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើរបាយការណ៍គ្រឿងញៀនអាស៊ាន ឆ្នាំ២០១៨។