
ភ្នំពេញ៖ ថ្ងៃច័ន្ទ ១០ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ចារ៉េ ប៉ុកប៉ា មន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកត្រួតពិនិត្យគ្រឿងញៀននៃស្ថានទូតថៃ ប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការត្រួតពិនិត្យ សារធាតុញៀន និងសារធាតុគីមីផ្សំ សម្រាប់មន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធ ដោយមានការចូលរួមពី មន្ត្រីនគរបាលខេត្ត មន្រ្តីកងរាជអាវុធហត្ថខេត្ត មន្ត្រីគយ មន្ត្រីនគរបាលអន្តោប្រវសន៍ច្រកទ្វារ មន្រ្តីមកពីក្រសួងឧស្សាហកម្ម មន្ត្រីមកពីក្រសួងសុខាភិបាល មន្រ្តីមកពី CDC។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ៖
១. ផ្ដល់ចំណេះដឹងទូទៅពីសារធាតុញៀន និងសារធាតុគីមីផ្សំ
២. ផ្ដល់ចំណេះដឹង និងបទពិសោធន៍ពីការត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ
៣. ពង្រឹងការយកចិត្តទុកដាក់លេីគ្រប់គ្រង ,ត្រួតពិនិត្យ និងការតាមដានពីសារធាតុគីមីផ្សំ ពិសេសការបង្វែរសារធាតុគីមីផ្សំពីជំនួញស្របច្បាប់ទៅជំនួញខុសច្បាប់
៤. ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅកម្ពុជា
៥. យន្តការឆ្លេីយតបបញ្ហាគ្រឿងញៀននៅកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ៕