លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទិសឦសាន ពីថ្ងៃទី០៧ កញ្ញា ដល់ថ្ងៃទី ១០ កញ្ញា មានចំនួន ៤ខេត្ត (ក្រចេះ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង) តាមរយៈរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបង្ហាញដោយឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានឱ្យឃើញពីការកើនឡើងនូវ:១.ចំនួនអ្នកទទួលបានសារអប់រំ ២.ពង្រឹងបានគុណភាពការងារព្យាបាល ស្តារនីតិសម្បទា ៣.ចំនួនករណីបង្រ្កាប ៤.ចំនួនការឃាត់ខ្លួនជនល្មេីសដែលមានចែងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន តែមានការថយចុះនូវបរិមាណគ្រឿងញៀនដែលរឹបអូសបាន បេីប្រៀបធៀបទៅនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០១៩។
ក្នុងឱកាសនោះដែរ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងសាទរនិងកោតសសេីរដល់ក្រសួង ស្ថាប័ន គណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំរួមគ្នាប្រកបដោយការទទួលខុសត្រូវសម្រេចបាននូវលទ្ធផលបានល្អប្រសេីរលេីការងារត្រួតពិនិត្យគ្រឿងញៀននាំមកនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋយេីងក្នុងកាល:ទេស:ដែលប្រទេសកម្ពុជានិងពិភពលោកកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹជំងឺកូវីដ-១៩ ។
ជាមួយគ្នានេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានធ្វេីការសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំរួមគ្នាអនុវត្តនូវទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់ឆមាសទី២ ដេីម្បីបន្តសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រេីនជូនប្រជាពលរដ្ឋយេីង ពិសេសសហការជាមួយប្រទេសជិតខាងបង្រ្កាបបទល្មើសឆ្លងដែន ត្រួតពិនិត្យសារធាតុគីមីផ្សំព្រោះឈ្មួញទុច្ចរិតអាចបង្វែរទៅកែឆ្នៃគ្រឿងញៀនខុសច្បាប់ ផ្សព្វផ្សាយអប់រំ ត្រួតពិនិត្យដល់អ្នកបេីកបរពិសេសអ្នកបេីកបររថយន្តធន់ធ្ងន់និងចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ ។