មន្ត្រី​អគ្គលេខាធិការដ្ឋាន​អ​.​ជ​.​ប​.​គ​.​ញ ​ចំនួន​៣​រូប បាន​ចូលរួម​សិក្ខាសាលា​លើក​ទី​៦ ស្តីពី​កិច្ចសហប្រតិបត្តិកា​រ​បណ្តាញ​ឃ្លាំមើល​ព័ត៍មាន​គ្រឿងញៀន​អាស៊ាន​

462

​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ​:
​ថ្ងៃ អង្គារ៍ ទី ១៣ រោច ខែ​បឋមាសាឍ ឆ្នាំ ច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ មន្ត្រី​អគ្គលេខាធិការដ្ឋាន​អ​.​ជ​.​ប​.​គ​.​ញ​.​ចំនួន​៣​រូប បាន​ចូលរួម​សិក្ខាសាលា​លើក​ទី​៦ ស្តីពី​កិច្ចសហប្រតិបត្តិកា​រ​បណ្តាញ​ឃ្លាំមើល​ព័ត៍មាន​គ្រឿងញៀន​អាស៊ាន សមាសភាព​សរុប​ចំនួន ៦៥ រូប មកពី​ប្រទេស​អាស៊ាន​ទាំង​១០ (៣​នាក់​/​ប្រទេស​) ការិយាល័យ​ក្រុម​ប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ ក្នុង​គោលបំណង ដើម្បី :
១. ធ្វើការ​ផ្លាស់ប្តូរ​ព័ត៍មាន​ពាក់​ព័ន្ធ​បណ្ហា​គ្រឿងញៀន​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​
២. ពិនិត្យ និង​កែសម្រួល​ទិន្នន័យ​ព័ត៌មាន​គ្រឿងញៀន​របស់​បណ្ដា​ប្រទេស​សមាជិក​ដែល​បាន​បញ្ជូល​នៅក្នុង​ប្រព័ន្ធគ្រប់គ្រង់​ទិន្នន័យ អាស៊ាន ណាកូ ( ASEAN NARCO)
៣. ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​លើ​របាយការណ៍​គ្រឿងញៀន​អាស៊ាន ឆ្នាំ​២០១៧​។​
​របាយការណ៍​គ្រឿងញៀន​អាស៊ាន​ឆ្នាំ​២០១៧ និង​ត្រូវ​ដាក់ជូន​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​អា​ស៊ូ​ត (ASOD) ក្នុង​ខែសីហា​ឆ្នាំ​២០១៨​ខាងមុខ បន្ទាប់​ពី​កែសម្រួល​ចុងក្រោយ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​។​