ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការអនុវត្ត​ច្បាប់​គ្រឿងញៀន ដោយមាន​ការចូលរួម​ពី មន្ត្រី​នគរបាល​ខេត្ត មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត មន្ត្រី​ពន្ធនាគារ មន្ត្រី​យោធា​ឈរជើង​នៅតាម​ព្រំដែន

2056

ស្ទឹងត្រែង​៖ ថ្ងៃ​ចន្ទ ១២​កើត ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ពុទ្ធ​ស័ក​រាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វី​រិទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឯកឧត្តម យុង សុ​វឌ្ឍនា អភិបាលរង​ខេត្ត ស្ទឹងត្រែង និង លោក ចា​រ៉េ ប៉ុក​ប៉ា មន្ត្រីជាន់ខ្ពស់ ទទួលបន្ទុក​ត្រួតពិនិត្យ​គ្រឿងញៀន​នៃ​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការអនុវត្ត​ច្បាប់​គ្រឿងញៀន ដោយមាន​ការចូលរួម​ពី មន្ត្រី​នគរបាល​ខេត្ត មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត មន្ត្រី​ពន្ធនាគារ មន្ត្រី​យោធា​ឈរជើង​នៅតាម​ព្រំដែន មន្ត្រី​គយ​និង​កាំកុងត្រូល មេឃុំ​/​ក្រុមប្រឹក្សាឃុំ មន្ត្រីនគរបាល​វរៈ​ការពារ​ព្រំដែន មន្ត្រីនគរបាល​អន្តោប្រវសន៍​ច្រកទ្វារ ស្នាក់ការ​ច្រក​ខេត្ត​។ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ប្រព្រឹត្តទៅ​រយៈពេល ០២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​