ពិធីបើកវគបណ្តុះបណ្តាល ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដល់មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល

471

ខេត្តសៀមរាប ៖​ ថ្ងៃពុធ ទី ១៤កើត ខែស្រាពណ៏ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ពិធីបើកវគបណ្តុះបណ្តាល ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដល់មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ពៅ ពិសិដ្ឋអភិបាលរងខេត្ត នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃ អ.ជ.ប.គ.ញ ។ ក្នុងនោះមានសិក្ខាកាមចូលរួមចំនួន១១០នាក់ មកពីបណ្តាលឃុំសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងខេត្តសៀមរាប។