ខេត្តបន្ទាយមានជ័យ ថ្ងៃអង្គារ ទី ១៣ កើត ខែស្រាពណ៏ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ពិធីបិទវគ្គ បណ្តុះបណ្តាល ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដល់មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរង នៃ អ.ជ.ប.គ.ញ ឯកឧត្តអភិបាលរងខេត្ត
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការង នៃ អ.ជ.ប.គ.ញ បានផ្តាំផ្ញើទៅដល់អាជ្ញាធរមានសមត្ថកិច្ចត្រូវយកចំណេះដឹងទៅអប់រំផ្សព្វផ្សាយទៅដល់ពលរដ្ឋមូលដ្ឋានអោយមានការយល់ដឹងពីបញ្ហាគ្រឿងញៀន បញ្ហាគ្រឿងញៀនជារឿងរបស់យើងទាំងអស់គ្នា។
កម្មវិធីបានបញ្ចប់ដោយភាពសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលក្រៃលែង ក្នុងក៏មានការចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាមផងដែរ ៕