កំពង់ធំ ៖ ថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តកំពង់ធំ បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅវត្តព្រៃតាត្រាវ ស្ថិតក្នុងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ឯកឧត្តម ចាន់ តារា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ និងដោយមានការអញ្ជើញចូលរួមពីតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត លោកអភិបាលនិងស្រុក លោកអធិការរងនគរបាលស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ អនុភូមិ ប្រជាការពារ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុប៧១៩ នៅស្រុកបារាយណ៍ និងស្រុកសន្ទុក។