បើក​វគ្ក​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​ដល់​និស្សិត​ថ្នាក់​ឆ្នាំ​មូលដ្ឋាន​ចំនួន​១៤០​នាក់ ក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

453

រាជធានី​ភ្នំពេញ​:​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បើក​វគ្ក​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​ដល់​និស្សិត​ថ្នាក់​ឆ្នាំ​មូលដ្ឋាន​ចំនួន​១៤០​នាក់ ក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​លោក យិត សូវួច សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ។​

​លោក​យិត សូវួច សាកលវិទ្យាធិការរង​បាន​មាន​ប្រសាស៍ថា ដើម្បី​អនុវត្តតាម​លក្ខខណ្ឌរ​បស់​គណកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៅ​កម្ពុជា​(ACC)​និង​ផ្តល់​ការយល់ដឹង​ពី​បញ្ហា​ទូទៅ​ដែល​ពាក់​ព័ន្ធ​នឹង​គ្រឿងញៀន​ដល់​និស្សិត​យើង​ទាំងអស់​ដែល​មាន​វត្តមាន​ចូលរួម​នៅថ្ងៃនេះ ។​

​ក្នុង​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ បាន​មានប្រសាសន៍ថា ” ការលុបបំបាត់​បញ្ហា​គ្រឿងញៀន​គឺ​ផ្តើមចេញពី​យើង​ម្នាក់ៗ​” ដែល​តម្រូវឲ្យ​មាន​ការចូល​រួម​ពី​យើងទាំងអស់គ្នា ហើយ​ប្អូនៗ​មាន​វត្តមាន​នៅទីនេះ​គឺ​សំខាន់​ណាស់​សម្រាប់​ការពារ​ខ្លួនឯង ការពារ​ក្រុម​គ្រួសារ​តាមរយះ​ការទទួល​បាន​ចំណេះដឹង​នៅ​ថ្ងៃនេះ​ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​ក្រុមគ្រួសារ​និង​មនុស្ស​ជា​ទីស្រលាញ់​កុំ​ឲ្យ​ធ្លាក់​ចូលទៅក្នុង​អន្ទាក់​នៃ​គ្រឿងញៀន​។​