បន្ទាយមានជ័យ ៖ ថ្ងៃអង្គារ ៩កេីតខែជេស្ឋ ឆ្នាំកុរ ឯក ស័ក ពស.២៥៦៣ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណេីរដោយឯកឧត្តម គន់ គឺម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបាន អញ្ជេីញជាអធិបតី ក្នុងពិធីសំណេះសំណាលនិងចែកផ្ទះជូនបងប្អូនក្រុមគ្រួសារអតីតយុទ្ធជននៅតំបន់ដីសម្បទានសង្គមកិច្ច ការ៉េ២ នៅខេត្តបន្ទាយមានជ័យ ដែលមានចូលរួមពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន និងកងកំលាំងគ្រប់ប្រភេទជាង៦០០នាក់ ។
ក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពី សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ ពិសេសបងប្អូនជាអតីតយុទ្ធជនយេីងទាំងអស់។
ក្នុងឱកាសនោះ ដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងដោយបានលេីកឡេីងពីគុណបំណាច់ និងវិរ:ភាព របស់បងប្អូនអតីតយុទ្ធជនទាំងអស់ដែលបានធ្វេីពលិកម្មយ៉ាងធំធេងទាំងកំលាំងកាយ ចិត្ត ក្នុងបុព្វហេតុរំដោះជាតិ ទប់ស្កាត់ការវិលត្រឡប់មកវិញនៅរបបប្រល័យពូជសាសន៍ ការពារបាននូវបូរណភាពទឹកដី ឯករាជ្យជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី ហេីយការលះបង់នេះជាមូលដ្ឋានគ្រឹះនៃការចូលរួមស្តារ និងអភិវឌ្ឍប្រទេស ជាតិឲ្យការរីកចម្រេីន ។
ជាថ្មីម្តងទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្តថ្លែងការកោតសសេីរចំពោះដល់កងកំលាំងគ្រប់ប្រភេទរបស់ខេត្ត យោធា នគរបាល និងកងរាជអាវុធហត្ថឈរជេីងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យដែលបំពេញភារកិច្ច តាមតួនាទីបានយ៉ាងល្អ ពិសេសបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ ជួយសង្រ្គោះ ជួសជុល-សាងសង់ផ្ទះសម្រួលដល់ការលំបាក របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ក្នុងពិធីដ៏សប្បាយរីករាយ និងស្និទ្ធស្នាលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកនូវអំណោយ ផ្តល់ចែកជូន រួមមាន :
១.ជូនគ្រួសារអតីតយុទ្ធជនចូលមករស់នៅក្នុងដីសម្បទានសង្គមកិច្ច ចំនួន៨០ខ្នង ក្នុង១គ្រួសារទទួលបាន នូវ អង្គរ មី មុង ភួយ កន្ទេល ប្រេងឆា ទឹកស៊ីអ៊ីវ ទឹកត្រី អំបិលអ៊ីយ៉ូត សារុង ចង្រ្កាន ឆ្នាំងដាំបាយ ឆ្នាំសម្លកំសៀវទឹក ចានដែក ចានបាយ ចានសម្ល ស្លាបព្រា សម ពិល និងថវិកា១០ម៉ឺនរៀល។
២.ជូនប្រជាពលរដ្ឋ ២៥០នាក់ ក្នុង១គ្រួសារទទួលបានសារ៉ុង ១ និងថវិកា ១ម៉ឺនរៀល
៣.ជូនប្រជាពលរដ្ឋទទួលបានដីឡូតិ៍ តែមិនទាន់បានសង់ផ្ទះចំនួន២២៩នាក់ ម្នាក់ៗទទួលបាន សារុង១ ថវិកា២ម៉ឺន រៀល
៤.ឧប ត្ថម្ភយោធាសឹករងខេត្ត កងពលលេខ៥១ កងពលលេខ៤ មួយអង្គភាពៗទទួលថវិកា២លានរៀល
៥.ឧប ត្ថម្ភនគរបាលស្រុក ភ្នំស្រុក ពេទ្យស្រុក កងរាជអាវុធស្រុក មួយអង្គភាពៗទទួលបានថវិកា១លានរៀល
៦.ជួយកសាងផ្ទះជូនបងប្អូនយុទ្ធជនចំនួន៣០៩ខ្នង
៧.ជួយកសាងផ្លូវចូលក្នុងតំបន់ដីការ៉េ២ ប្រហែល ១០គីឡូ
៨.ជួយកសាងសាលារៀន១ខ្នង មាន៦បន្ទប់
៩.ជួយកសាងប៉ុស្តិ៍សុខភាព ១ខ្នង ៦បន្ទប់
១០ជួយរៀបចំប្រព័ន្ធទឹកស្អាត និងអគ្គិសនី
១១.ជួយកសាងអណ្ដូងទឹកចំនួន២០