នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ :​ កម្ពុជា​-អូស្រ្ដាលី​បន្តរួមគ្នាបង្រ្កាបបទល្មេីសគ្រឿងញៀនឆ្លងដែន!

462

រាជធានីភ្នំពេញ: ថ្ងៃព្រហស្បត្តិ៍ ៥រោជ ខែពិសាខ ឆ្នាំកុរ​ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០១៩​នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានទទួលជួបជាមួយប្រតិភូរបស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដែលដឹកនាំដោយលោក ប៊ីណាត ភីលីប​ ជាជំនួយការទទួលការងារតំបន់អាស៊ី-អគ្នេយ៍ ដេីម្បីជជែកពិភាក្សាការងារបង្រ្កាបបទល្មេីសគ្រឿងញៀនឆ្លងដែន​។

ក្នុងឱកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានជម្រាបជូនភ្ញៀវពីបញ្ហាគ្រឿងញៀនរបស់ប្រទេសកម្ពុជា​ ដែលកម្ពុជាខិតខំប្រយុទ្ធប្រឆាំងតាមរយះផែនការយុទ្ធសាស្រ្តពហុវិស័យ​របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​និងការបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី៤​ របស់រាជរដ្ឋាភិបាល​បន្ទាប់ពីកម្ពុជាទទួលបានជោគជ័យក្នុងយុទ្ធនាការលេីកទី៣​ ។

ក្នុងឱកាសនោះ​ដែរ​ លោក ប៊ីណាត ភីលីប​ ជាជំនួយការ​ បានថ្លែងនូវការកោតសរសេីរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលេីការងារប្រឆាំងបទល្មេីសគ្រប់ប្រភេទពិសេសបញ្ហាគ្រឿងញៀន​ ដោយភាគីអូស្រ្តាលីនឹងបន្តជួយដល់កម្ពុជាលេីការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែននិងបង្ការទប់ស្កាត់ការចរាចរសារធាតុគីមីផ្សំ។