រាជធានីភ្នំពេញ :ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ានឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលជាអធិបតីខួបលេីកទី៧០ទិវាអន្តរជាតិនិងទិវាកុមារកម្ពុជា ១មិថុនាឆ្នាំ២០១៩ ក្រោមប្រធានបទ”លេីកកម្ពស់សិទ្ធិកុមារ មរយ:ការលុបបំបាត់អំពេីហឹង្សាលេីកុមារគ្រប់រូបភាព “និងខួបលេីកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ “ត្រូវសម្រេចសុបិន្តរបស់ខ្លួនដោយមិនត្រូវធ្វេីជាពលកម្មនៅកន្លែងការងារណាមួយឡេីយ “ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ ភ្ញៀវជាតិ អន្តរជាតិ តំណាងទូត និងអ្នកពាក់ព័ន្ធចូលរួមជាង៣០០០នាក់ នៅសាលមហោស្រពកោះពេជ្រ ។
ក្នុងមតិចំណាប់អារម្មណ៍ របាយការណ៍ និងការប្តេជ្ញាចិត្ត របស់លោកស្រី កាធឺរីន ប៊ែនណែត តំណាងអង្គការយូនីសេហ្វ UNICEF កុមារីអៀង កែវមរកត តំណាងកុមារ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីកុមារ សុទ្ធបង្ហាញពីប្រវត្តិ និងការរីកចម្រេីនលេីការងារពាក់ព័ន្ធនឹងកុមារ ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រឺង និងការចាត់ទុកការបញ្ចប់អំពេីហឹង្សាលេីកុមារ និងការពង្រឹងការថែទាំដល់កុមារតាមគ្រួសារ ជាអាទិភាពមួយដ៏ជាក់ច្បាស់។
ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី បានអំពាវនាវឲ្យក្រុមប្រឹក្សាជាតិដើម្បីកុមារ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ចាត់ចែងអនុវត្តអនុសញ្ញាស្តីពីកុមារ យកចិត្តទុកដាក់ចំពោះកុមារ ទាំងសុខភាព ការអប់រំ និងសិទ្ធិទាំង៤របស់កុមារមានសិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិការពារ និងសិទ្ធិចូលរួម ត្រូវបញ្ចៀសកុមារពីការប្រើប្រាស់គ្រឿងញៀន ជាដើម ត្រូវការពារនិងជួយកុមារ ព្រោះកុមារជាទំពាំងស្នងឬស្សី។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលបានជួយគាំទ្រ គាំពារដល់សុខភាពមាតា និងទារក ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានធ្វេីការអំពាវនាវដល់ក្រុមប្រឹក្សាជាតិដេីម្បីកុមារបន្តដឹកនាំចាត់ចែងអនុវត្តសិទ្ធិសញ្ញាស្តីពីសិទ្ធិកុមារ រៀបចំច្បាប់ស្តីពីកិច្ចការពារកុមារ គ្រប់ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល មាតាបីតា អាណាព្យាបាលសហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយ បង្កេីតយុទ្ធសាស្រ្តផ្លាស់ប្តូរឥរិយាបទសង្គម អប់រំប្រៀនប្រដៅបែបវិជ្ជមាន ទប់ស្កាត់អំពេីហឹង្សាលេីកុមារគ្រប់រូបភាព កសាងច្បាប់ គោលនយោបាយ ឯកសារបទដ្ឋានពាក់ព័ន្ធនឹងការស់នៅ តម្រូវការ បញ្ហាប្រឈម លេីកកម្ពស់សិទ្ធិកុមារ អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព អប់រំកុមារពីរបៀបការពារខ្លួនប្រឆាំងនឹងការរំលោភបំពាន បៀតបៀនផ្លូវភេទ បញ្ហាគ្រឿងញៀន ការសម្លុតគំរាមកំហែងគ្រប់បែបយ៉ាង ការលុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារទៅគ្រប់សកម្មភាពសេដ្ឋកិច្ច លេីកម្ពស់ការយល់ដឹង កៀគរធនធាន និងចលនាសាធារណជនស្វែងរកដំណោះស្រាយសមស្របជួយសង្គ្រោះពលកម្មកុមារ គ្រប់វិទ្យុ រដ្ឋ-ឯកជន ប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការការពារកុមារពីអំពេីរហឹង្សា និងពលកម្មកុមារ ផលិតកម្មវិធីអប់រំសម្រាប់កុមារដេីម្បីបង្ការទប់ស្កាត់កុំឲ្យកុមារក្លាយជាជនរងគ្រោះ ។
ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូន រួមមាន :
១.សិស្ស និស្សិត កុមារកំ្រពា កាយារិទ្ធ យុវជនកាកបាទក្រហម សរុប ២៦៨០នាក់ ម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល
២.លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំថែទាំកុមារ សរុប៣៨៥នាក់ ម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល។
៣.ជូនក្រុមរបាំជូនពរ ចម្រៀងជាពួក ក្រុមសម្តែងកុមារ ឡុង លីងគ័ង្គ និងកុមារីឃុយ ម៉ីហ៊ាង បីក្រុម មួយក្រុមៗទទួលបានថវិកា១លានរៀល។
៤.ជូនគណកម្មការរៀបចំពិធីថវិកា១០លានរៀល
៥.ឧបត្ថម្ភដល់កុមារប្រលងគូរគំនូរចំនួន៣៧៤នាក់ ម្នាក់ទទួលបានថវិកា១ម៉ឺនរៀល។