ទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រោមប្រធានបទ <<ការយល់ដឹងច្បាស់លាស់ នាំឲ្យមានការថែទាំមានប្រសិទ្ធភាព >> និងការដុតបំផ្លាញចោលគ្រឿងញៀនជាច្រើនប្រភេទ ជិត ៥០០ គីឡូក្រាម ។ភ្នំពេញ៖ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំធ្វើឡើង នៅថ្ងៃ ២៦ ខែមិថុនា ជារៀងរាល់ឆ្នាំ ឆ្នាំនេះ ពិធីរៀបចំធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតី ភាពដ៏ខ្ពងខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងសមាជិក សមាជីការ អញ្ជើញចូលរួមមកពីក្រសូង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាច្រើនរូបទៀត។ក្នុងពិធីនេះ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជើញ ថ្លែងសុន្ទរកថា និងមានមតិសំណេះសំណាលទៅកាន់អង្គពិធី ដោយមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ <<ការយល់ដឹងច្បាស់លាស់ នាំឲ្យមានការថែទាំមានប្រសិទ្ធភាព >> នៅថ្ងៃនេះ គឺដើម្បីឆ្លើយតបនឹងស្មារតីនៃមហាសន្និបាតអង្គការ សហប្រជាជាតិ។បន្ទាប់ពីបញ្ចប់សុន្ទរកថា និងការមានមតិសំណេះសំណាល ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញ ដុតបំផ្លាញគ្រឿងញៀន សរុបរួម ៤៧៧,៦៧៧.៨៥ ក្រាម រួមមាន៖ ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អំហ្វេតាមីន, អុចស្តាស៊ី, កេតាមីន, នីមេតាហ្សីប៉ាម កញ្ឆា និងសារធាតុគីមីផ្សំ ៕