គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្តាលបានប្រារព្ធពិធីបញ្ចុះបឋមសិលា សាងសង់មជ្ឈមណ្ឌលព្យាបាល និងស្តានីតិសម្បទា

747

កណ្តាល :ថ្ងៃចន្ទ ១២កើត​ ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្តាលបានប្រារព្ធពិធីបញ្ចុះបឋមសិលា សាងសង់មជ្ឈមណ្ឌលព្យាបាល និងស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀន នៅភូមិ ទួលសូភី ឃុំព្រែកគយ ស្រុក ស្អាង ខេត្ត កណ្តាល ក្រោមអធិបតីភាពលោកជំទាវ ឧត្តមសេនីយ៍ ឯក ជ័យ បុប្ផា អគ្គលេខាធិការ រង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ម៉ៅ ភិរុណ អភិបាល និងជាប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្តាល ។