គណកម្មការកសាងប្រជុំពិភាក្សាដំណេីរមជ្ឈមណ្ឌលជាតិនៅកែវផុស

669

ខេត្តព្រះសីហនុ​:ថ្ងៃ​ទី២៩​ ខែមករា​ ឆ្នាំ២០២០​ នៅមជ្ឈមណ្ឌលជាតិ​គណកម្មការសាងសង់មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល​ដោយស្ម័គ្រចិត្ត​និងផ្អែកលេីសហគមន៍​ដល់អ្នកញៀនគ្រឿងញៀន​ នៅភូ​មិឬទ្ធី២​ ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​ ត្រូវបានបេីកកិច្ចប្រជុំពិភាក្សាពីការងារទូទៅនិងត្រៀមដាក់ឲ្យដំណេីរការរបស់មជ្ឈមណ្ឌលជាតិខាងលេី​ ក្រោមអធិបតីភាព​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អនុប្រធាន​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញុៀន​និងជាប្រធានគណកម្មការកសាងមជ្ឈមណ្ឌលផ្តល់សេវាព្យាបាល​ដោយស្ម័គ្រចិត្ត​និងផ្អែកលេីសហគមន៍​ដល់អ្នកញៀនគ្រឿងញៀន​ ។