ខេត្តបន្ទាយមានជ័យ:ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ក្រុមការងាររបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាងរាស្រ្ត ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតដោយមានការអញ្ជេីញចូលរួមពីក្រុមការងារពីថ្នាក់ជាតិ ក្រោមជាតិ និងមូលដ្ឋានបានអញ្ជេីញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅមូលដ្ឋានក្រុងប៉ោយប៉ែត។