ក្រុមការងារមកពីស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀននៃបណ្តាប្រទេសសមាជិកអាស៊ានជួបជំុពិភាក្សាលើការងារបច្ចេកទេស

689

ថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ សណ្ឋាគារសុខា ខេត្តសៀមរាប : ក្រុមការងារបច្ចេកទេសមកពីស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀននៃបណ្តាប្រទេសសមាជិកអាស៊ាន បានជួបប្រជុំពិភាក្សាកំរិតបច្ចេកទេសមុននឹងដាក់ជូនកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី២៨ ដល់៣០ ខែសីហា ឆ្នាំ២០១៩។​ ក្រុមការងារបច្ចេកទេសបានពិភាក្សាលើប្រធានបទចំនួន ០៥ ដូចខាងក្រោម៖

១. ការអប់រំបង្កា

២. ការព្យាបាល និងស្តារនីតិសម្បទា

៣. ការអនុវត្តច្បាប់

៤. ការស្រាវជ្រាវ

៥. ការអភិវឌ្ឍដោយជម្រើសផ្សេងៗ ក្រៅពីការដាំដំណាំគ្រឿងញៀន