ប្រទេសវៀតណាម : ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំក្រុមការងារកម្ពុជាចូលរួមកិច្ចប្រជុំពិភាក្សាពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសកម្ពុជា ថៃ វៀតណាម ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ឯកឧត្តម ឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងថា ក្រុមការងារស្ថាប័នគ្រឿងញៀនកម្ពុជាដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមកិច្ចប្រជុំពិភាក្សាលេីការងារសំខាន់ចំនួន៤គឺ
១.ស្ថានភាពចរាចរគ្រឿងញៀនតាមតំបន់ព្រំដែនគោកប្រទេសទាំងបីកម្ពុជា ថៃ វៀតណាម ចែករំលែកពីបទល្មេីសដែលបានកេីតឡេីង ចំនួនករណីដែលបានបង្រ្កាប និងចំនួនឧក្រឹដ្ឋជនដែលបានរត់គេចខ្លួនពីប្រទេសមួយទៅនៅប្រទេសមួយក្នុងចំណោមប្រទេសទាំងបី
២.ចែករំលែកនូវប្រវត្តិ និងបញ្ជីឈ្មោះក្រុមឧក្រឹដ្ឋជនគ្រឿងញៀនពាក់ព័ន្ធនឹងប្រទេសនិមួយៗ
៣.ការបង្កេីតនូវការអងេ្កតរួមគ្នាចែករំលែកនូវមុខសញ្ញា និងការបញ្ជូនមន្រ្តីចូលរួមធ្វេីការតាមមុខសញ្ញាប្រទេសនិមួយៗ
៤.ពិនិត្យលេីសេចក្តីព្រាងសេចក្តីថ្លែងការរួមសម្រាប់ដាក់ជូនសុំការអនុម័តក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៅល្ងាចនេះ។