ខេត្តឈុនបូរី,ប្រទេសថៃ៖
ថ្ងៃពុធ ទី៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨
តាមការអញ្ជើញរបស់ការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន (Office of Narcotics Control Board: OCNB) មន្ត្រីជំនាញរបស់អគ្គលេខាធិការដ្ឋាន នៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមជាមួយមន្ត្រីជំនាញមកពីសា្ថប័នពាក់ព័ន្ធ របស់កម្ពុជា សរុបចំនួន០៥រូប បានទៅចូលរួមកិច្ចប្រជុំ អាស៊ានរបស់ក្រុមការងារត្រួតពិនិត្យគ្រឿងញៀនកំពង់ផែសមុទ្រ លើកទី៣ ( ASEAN Seaport Interdiction Task Force/ ASITF) នៅខេត្តឈុនបូរី ប្រទេសថៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៧ ខែសីហា ឆ្នាំ២០១៨ ។
គោលបំណងសំខាន់ៗ របស់កិច្ចប្រជុំមាន៖
ក. ធ្វើការចែករំលែកព័ត៌មាន និងបទពិសោធន៍ការងារ ពិសេសការត្រួតពិនិត្យគ្រឿងញៀន និងសារធាតុគីមីផ្សំនៅតាមកំពង់ផែ
ខ. ជំរុញការលើកកម្ពស់និងពង្រឹងសមត្ថភាពរបស់ក្រុមការងារ SITF នេះ
គ. ការត្រៀមរៀបចំប្រជុំ SITF លើកទី៤ ។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំសរុបចំនួន ៤០រូប មកពីបណ្តាប្រទេសដែលជាសមាជិកអាស៊ានទាំង១០ លើកលែងតែប្រទេសឡាវ ។