កិច្ចប្រជុំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ស្តីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន នព្វ​មាស​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ ត្រីមាស​ទី​៤ ឆ្នាំ​២០១៨​

838

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន “​សមត្ថកិច្ច​ពាក់​ពន្ធ័​ទាំងអស់គួរ​ធ្វើ​ការងារ​តាម​តួនាទី​ភារកិច្ច កុំ​ធ្វើ​តាម​បទបញ្ជា “​។​

​រាជធានី​ភ្នំពេញ​: ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ដឹកនាំ​កិច្ចប្រជុំ​ពេញ​អ​ង្អ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​តំណាង​ក្រសួង ស្ថាប័ន ជា​អនុប្រធាន សមាជិក អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ក្រុមការងារ​អន្តរក្រសួង សរុប​៨០​រូប ។​

​ក្នុង​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន បាន​ថ្លែង​ស្វាគមន៍​ដល់​ក្រសួង​ត្រូវបាន​តម្លើង​ជា​អនុប្រធាន និង​សមាជិក​ថ្មី​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ឥស្សរជន​ដែល​ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្មី ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន បាន​ប្រសាសន៍​បន្ថែមថា ការជួបប្រជុំគ្នា​ថ្ងៃនេះ មាន​កិច្ចការ​សំខាន់​ពីរ គឺ​ផ្សព្វផ្សាយ​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្ត​ទៅ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដែរ​ទើប​ទទួលបាន​ការកែសម្រួល​ថ្មី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​និង​ឆ្លង​របាយការណ៍​នព្វ​មាស​(០៩​ខែ​)​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។​

​ជាមួយគ្នានេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន បាន​ថ្លែងបន្ត​ដោយ​សង្កត់ធ្ងន់ថា “​សមត្ថកិច្ច​ពាក់​ពន្ធ័​ទាំងអស់គួរ​ធ្វើ​ការងារ​តាម​តួនាទី​ភារកិច្ច កុំ​ធ្វើ​តាម​បទបញ្ជា “​។​