សៀមរាប៖ ថ្ងៃអង្គារ ៥រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធស័ករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ពិន ប្រាកដ អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំនព្វមាស ឆ្នាំ២០១៨ (៩ខែ)ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប។