កិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពការអនុវត្តយន្តការការិយាល័យទំនាក់ទំនងព្រំដែន BLO ចាំយាម​ ក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ

2060

ខេត្តបន្ទាយមានជ័យ: ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំរដ្ឋបាលក្រុងប៉ោយប៉ែត មានរៀបចំកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពការអនុវត្តយន្តការការិយាល័យទំនាក់ទំនងព្រំដែន BLO ចាំយាម និងប្រគល់-ទទួល ឧបករណ៍ សម្ភារៈ ចំនួន០៣មុខ ដែលជាជំនួយរបស់អង្គការ UNODC គម្រោង Border Managemet Programme ជូនដល់ការិយាល័យ BLOប៉ោយប៉ែត ក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ និងឯកឧត្តម អោម ចន្ថា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានការិយាល័យBLO ដោយមានការអញ្ជើញចូលរួមពីក្រុមការងារអគ្គលេខាធិការដ្ឋានអ.ជ.គ.ញ. និងសមាជិកការិយាល័យBLO ប៉ោយប៉ែត ។ ក្រោយពីស្តាប់របាយការណ៍របស់ឯកឧត្តម អោម ចន្ថា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានការិយាល័យBLO រួចមក លោកជំទាវ អគ្គលេខាធិការរង បានដឹកនាំកិច្ចពិភាក្សាដោយបានពាំនាំការអរគុណពីថ្នាក់ដឹកនាំអាជ្ញាធរជាតិដល់គណៈកម្មាការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ ដែលកន្លងមកបានចូលរួមអនុវត្តយ៉ាងសកម្មនូវផែនការពហុវិស័យរបស់អាជ្ញាធរជាតិនិងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលតាំងពីលើកទី១រហូតដល់បច្ចុប្បន្ន។ កិច្ចប្រជុំពិភាក្សាបានផ្តោតសំខាន់លើការអនុវត្តការងារជាក់ស្តែង និងលើកឡើងពីបញ្ហាប្រឈម សំណូមពរ ព្រមទាំងអនុសាសន៍ណែនាំស្តីពីការអនុវត្តការងារបន្តរបស់ការិយាល័យBLO។