រាជធានីភ្នំពេញ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ស្ថាប័នត្រួតពិនិត្យគ្រឿងញៀនកម្ពុជានិងអាស៊ានបានជួបប្រជុំជាលេីកទី៤២ (ASOD 42nd ) ស្តីពីបញ្ហាគ្រឿងញៀន តាមប្រព័ន្ធអនឡាញ ដែលប្រទេសឡាវធ្វេីជាម្ចាស់ផ្ទះនៅឆ្នាំ២០២១នេះបន្តពីប្រទេសឥណ្ឌូនេសុីជាម្ចាស់ផ្ទះនែកិច្ចប្រជុំលេីកទី៤១ កាលពីឆ្នាំ២០២០កន្លងទៅ ដែលមានតំណាងប្រទេសទាំង១០ក្នុង កម្ពុជា ថៃ ឡាវ មុីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី សឹង្ហបុរី វៀតណាម ហ្វីលីពីន។ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ឱ្យដឹងថា មន្រ្តីជាន់ខ្ពស់នៃបណ្តារដ្ឋអាស៊ានបានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ លើកទី៤២ ស្តីពីបញ្ហាគ្រឿងញៀន (42nd ASOD) តាមរបបប្រជុំទៀងទាត់១ឆ្នាំម្តង ហេីយផ្លាស់ប្តូរគ្នាធ្វេីជាម្ចាស់ផ្ទះ ហេីយប្រជុំលេីកទី៤២នេះ និងជជែកពិភាក្សាទៅលេី :ទី១.ផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចខិតខំប្រឹងប្រែងកម្រិតអន្តរជាតិតំបន់ និងថ្នាក់ជាតិក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ -១៩ ។ ទី២. ស្ថានការណ៍ថ្មីៗ វឌ្ឍនភាពថ្មីៗនៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍អាស៊ាន ។ ទី៣.សកម្មភាពកិច្ចប្រជុំ ASOD លើកទី៤១ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំ ASOD លើកទី៤១ លទ្ធផលនៃកិច្ចប្រជុំលើកទី ១០ ក្រុមការងារអាស៊ានត្រួតពិនិត្យគ្រឿងញៀននៅអាកាសយាន្តដ្ឋាន, AAITF ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី១១ ក្រុមការងារអាស៊ានត្រួតពិនិត្យគ្រឿងញៀននៅអាកាសយាន្តដ្ឋាន, AAITF លទ្ធផលនៃកិច្ចប្រជុំលើកទី ៥ ក្រុមការងារអាស៊ានត្រួតពិនិត្យគ្រឿងញៀននៅកំពងផែសមុទ្រ, ASITF ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី ៦ក្រុមការងារអាស៊ានត្រួតពិនិត្យគ្រឿងញៀននៅកំពងផែសមុទ្រ, លទ្ធភាពសកម្មភាពរបស់មជ្ឈមណ្ឌលអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ,កិច្ចប្រជុំបណ្តាញត្រួតពិនិត្យគ្រឿងញៀនអាស៊ានលើកទី ១០ និងលើកទី ១១ ,បច្ចុប្បន្នភាពស្តីពីរបាយការណ៍ត្រួតពិនិត្យគ្រឿងញៀនអាស៊ាន។ ទី៤.ការពិនិត្យពាក់កណ្តាលអាណត្តិនៃផែនការការងារអាស៊ានស្តីពីសន្តិសុខសហគមន៍ប្រឆាំងគ្រឿងញៀនខុសច្បាប់ (២០១៦-២០២៥) ។ ទី៥. ការពិនិត្យពាក់កណ្តាលអាណត្តិផែនការអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ការផលិត និងការជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងតំបន់ត្រីកោណមាស (២០២០-២០២២) ។ ទី៦.សំណើរបស់រុស្ស៊ី សម្រាប់សេចក្តីថ្លែងការណ៍របស់អាស៊ាននិងសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហា និងប្រយុទ្ធប្រឆាំងគ្រឿងញៀនពិភពលោក, ដែលជាឯកសារលទ្ធផលសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកទី ៤ នៅខែតុលាឆ្នាំ ២០២១ ។ ទី៧.ការរាយការណ៍អំពីបច្ចុប្បន្នភាពលើបញ្ហាដែលទាក់ទងទៅនឹងគណៈកម្មការរបស់អង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន (CND)។ ទី៨.ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី ៧ ស្តីពីបញ្ហាគ្រឿងញៀន (AMMD) ។ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងផងដែរថា កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ពីបញ្ហាគ្រឿងញៀនលេីកទី៤៣ (ASOD 43rd) ឆ្នាំ២០២២នឹងត្រូវរៀបចំនៅប្រទេសម៉ាឡេសុី ។