រាជធានីភ្នំពេញ ៖ ថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំក្រសួងមហាផ្ទៃមានរៀបចំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដេីម្បីឆ្លងផែនការជាតិ៥ឆ្នាំស្តីពីការត្រួតពិនិត្យគ្រឿងញៀន២០១៩-២០២៣ ក្រោមអធិបតីដឹកនាំកិច្ចប្រជុំដោយឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ ជាតំណាងក្រសួងស្ថាប័នជាអនុប្រធាន សមាជិក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសរុបជិត១០០នាក់។