ឈៀងរ៉ៃ ប្រទេសថៃ៖ ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ កិច្ចប្រជុំបណ្តាប្រទេសដៃគូពាក់ព័ន្ធស្តីពីផែនការសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើស គ្រឿងញៀន និងការចរាចរសារធាតុគីមីផ្សំនិង ឧក្រិដ្ឋកម្មឆ្លងដែនដែលមានការចាត់តាំង។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់របស់ប្រទេសសមាជិកមហាអនុតំបន់ទន្លេមេគង្គក្នុងសកម្មភាពប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនដែលមានការចាត់តាំង។ពិសេសបទល្មើសគ្រឿងញៀននិងសារធាតុគីមីខុសច្បាប់។
សមាសភាពប្រជុំរួមមានចំនួនប្រមាណ ៤០នាក់ មន្ត្រីអនុវត្តច្បាប់និងស្ថាប័នពាក់ព័ន្ធ មកពីប្រទេសកម្ពុជា ចិន ឡាវ ភូមា ថៃ និងមីយ៉ាន់ម៉ា។
កិច្ចប្រជុំនេះរៀបចំឡើងដោយការិអង្គការសហប្រជាជាតិប្រឆាំងបទល្មើសគ្រឿងញៀននិងឧក្រិដ្ឋកម្មប្រចាំតំបន់។