កិច្ចប្រជុំត្រួតពិនិត្យការងារការិយាល័យទំនាក់ទំនងព្រំដែនBLOនិងការងារភូមិស​ គ្មានគ្រឿងញៀន​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ នាក់​ យុទ្ធា​ អគ្គលេខាធិការ​រង​នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​

655

ស្ទឹងត្រែង​:ព្រឹកថ្ងៃទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅសាលាខេត្តស្ទឹងត្រែង​ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារការិយាល័យទំនាក់ទំនងព្រំដែនBLOនិងការងារភូមិស​ គ្មានគ្រឿងញៀន​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ នាក់​ យុទ្ធា​ អគ្គលេខាធិការ​រង​នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងឯកឧត្តម​ យង់​ សុវឌ្ឍនា​ អភិបាលរង​ប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង។ ដែលកិច្ចប្រជុំនេះ​ប្រព្រឹត្ត​ទៅក្រោមវត្តមានចូលរួមតំណាងអង្គភាពាក់ព័ន្ធចូលរួមពីអគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ តំណាងអង្គភាពនៃគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ ក្រុង​ ស្រុក​ ឃុំ​ សង្កាត់ពាក់ព័ន្ធនឹងយន្តការការិយាល័យទំនាក់ទំនងព្រំដែនBLO​និងភូមិសគ្មានគ្រឿងញៀន​ ភូមិលេី​ ភូមិខាំផាន់​ ចូលរួមសរុប៤០រូប។ក្រោយកិច្ចប្រជុំនោះ​ មានពិធីប្រគល់-ទទួលសម្ភាររដែលជាជំនួយឧបត្ថម្ភរបស់UNODC សម្រាប់BLOត្រពាំងក្រៀលខេត្តស្ទឹងត្រែង​ ផងដែរ។