ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលខ្លឹមសារលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពី “ការបង្កើតក្រុមការងារបច្ចេកទេស ទទួលបន្ទុកការងារត្រួតពិនិត្យបទល្មើសគ្រឿងញៀននៅតាមបណ្តាច្រកទ្វារអន្តរជាតិ អាកាសយានដ្ឋាន និងកំពង់ផែ” ដោយមានការចូលរួមពីលោកប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ ព្រមទាំងតំណាង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានដឹកជញ្ជួនផ្លូវទឹក ផ្លូវសមុទ្រ និងកំពងផែ តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងតំណាងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ។