កិច្ចប្រជុំការងារត្រៀមចូលរួមសកម្មភាពក្នុងលំហាត់អនុវត្ត ការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន

500

ថ្ងៃចន្ទ ៩កើតខែផល្លុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. បានដឹកនាំកិច្ចប្រជុំការងារត្រៀមចូលរួមសកម្មភាពក្នុងលំហាត់អនុវត្ត ការងារប្រយុទ្ធប្រឆាំងបទល្មើស​គ្រឿងញៀនឆ្លងដែន ដោយមានតំណាង ឯកឧត្តម អស់លោក តំណាងអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តទាំង៣ បន្ទាយមានជ័យ ស្ទឹងត្រែង និងស្វាយរៀង ដែលទទួលការងារការិយាល័យ BLO ប្រចាំខេត្ត, តំណាងអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា, តំណាងអគ្គនាយកដ្ឋាន អន្តោរប្រវេសន៍ និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។