កម្ពុជា​ប្រកាសដាក់ឱ្យអនុវត្តប្រតិបត្តិការដប់ប្រាំដប់មួយ(១៥ ១១) របស់តំបន់រួមគ្នា អនុតំបន់ទន្លេមេគង្គ​ !

609

ការប្រកាសបែបនេះ​ ខណ:ដែលសម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រី-ស្ថាប័ន អង្គភាពដែលពាក់ព័ន្ធលើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់និងរាជធានី-ខេត្ត​ មូលដ្ឋាន​ និងតុលាកា​រប្រមាណជិត៦០០នាក់នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ ។

ទន្ទឹមនឹងនេះសម្តេចក្រឡាហោម​ ស​ ខេង​ បានថ្លែងនូវការគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការ នៃកិច្ចប្រតិបត្តិការរួមរបស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គឱ្យអនុវត្តប្រតិបត្តិការដប់ប្រាំដប់មួយ(១៥ ១១)
ដែលបានដាក់ចេញកាលពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃប្រទេសហត្ថលេខី អឹម អូ យូ (MoU) ១៩៩៣ នៅទីក្រុងបាងកក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩កន្លងមកគឺខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់តំបន់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញពី កម្លាំងសាមគ្គីគ្នា ក្នុងតំបន់ពិសេសការចូលរួមរបស់តំបន់ ជាមួយរាជរដ្ឋា ភិបាលកម្ពុជា ក្នុង យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែល យើងបានដំណើរការតាំងពីឆ្នា២០១៧មក និងសូមណែនាំដល់គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ពិសេសអង្គភាពអនុវត្តច្បាប់ត្រូវយកចិត្តទុកដាក់ ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។