ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា សូមអបអរសាទរ និងគោរពជូនពរឯកឧត្តម ឌិត មុន្នី

4549

ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា សូមអបអរសាទរ និងគោរពជូនពរឯកឧត្តម ឌិត មុន្ទី ក្នុងឱកាសត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី (ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា សូមអបអរសាទរជូនចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ដែលបានរួមចំណែកដល់ការកសាងជាតិ និងអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យទទួលបានភាពសម្បូរសប្បាយរុងរឿង ធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពថ្លៃថ្នូរ ក្នុងសុខសន្តិភាព ស្ថិរភាព និងមានជីវភាពឈានឡើងជាបន្តបន្ទាប់។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕