ស្ថាប័ន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា​និង​តំណាង​ស្ថានទូត​រុស្ស៊ី បាន​ជួបពិភាក្សា​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​

446

រាជធានី​ភ្នំពេញ :​ស្ថាប័ន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា​និង​តំណាង​ស្ថានទូត​រុស្ស៊ី បាន​ជួបពិភាក្សា​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។​

​ដែល​ជំនួប​នេះ​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​លោក​វ៉ាឡង់​ទីន ឌី​គូ​ឈីន (Valentin Dikushin)​ទីប្រឹក្សា​អម​ស្ថាន​អគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​កម្ពុជា​។​

​ក្នុង​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​មានប្រសាសន៍ឲ្យ​ដឹងថា កិច្ចពិភាក្សា​នេះ​ធ្វើឡើង​ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រកា​រងារ​ត្រួតពិនិត្យ​គ្រឿងញៀន​នៃ​ប្រទេស​ទាំង​ពីរ ពិសេស​ផ្តោត​សំខាន់​ទៅលើ​អនុស្សារណ​យោគយល់​គ្នា​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​សំដៅ​ទៅ​ការលុបបំបាត់​ការ​ចរាចរ​គ្រឿងញៀន​ខុសច្បាប់​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​បន្តថា តាមរយះ​ការពិភាក្សា​នេះ ភាគី​ទាំង​ពីរ​កម្ពុជា រុស្ស៊ី បាន​ប្តេជ្ញា​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​បំពេញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ដើម្បីឲ្យ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ប្រព្រឹត្តទៅ​ដោយ​រលូន​ជោគជ័យ ។​