មន្រ្តីជំនាញទទួលការងារព្យាបាលអ្នកញៀនគ្រឿងញៀន មូលដ្ឋានខណ្ឌច្បារអំពៅ និងអង្គការដៃគូបានជួបប្រជុំគ្នាពិនិត្យលទ្ធផលការងារ

395

រាជធានីភ្នំពេញ :ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៩ នៅសាលាខណ្ឌច្បារអំពៅ មានរៀបចំប្រជុំត្រួតពិនិត្យគម្រោងសាកល្បងការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកសហគមន៍ ដែលបានដាក់ឲ្យអនុវត្តន៍នៅសង្កាត់ចំនួនពីររបស់ខណ្ឌច្បារអំពៅ មានសង្កាត់ច្បារអំពៅ១ ច្បារអំពៅ ២ ក្រោមវត្តមានលោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តានីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ហ៊ត គឹមនី អភិបាលរង តំណាងប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខណ្ឌច្បារអំពៅដោយមានការចូលរួមពីតំណាងវិស័យសុខាភិបាលនិងអ្នកពាក់ព័ន្ធសរុបចំនួន៣០រួប ។

លោក ថ្លែងក្នុងនាម លោកអភិបាលខណ្ឌ ប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខណ្ឌច្បារអំពៅ លោក ហ៊ត គឹមនី អភិបាលរង បានមានប្រសាសន៍ស្វាគមន៍ និងសម្តែងនូវការសប្បាយរីករាយចំពោះការខិតខំធ្វេីការរួមគ្នាដោយស្មោះត្រង់ជួយសម្របសម្រួលជម្រុញ និងព្យាបាលអ្នកញៀនគ្រឿងញៀនទៅទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកមានជ័យ។

លោកវេជ្ជ បណ្ឌិត តំណាងនាយកដ្ឋានសុខភាព ផ្លូវ ចិត្ត និងការប្រេីបំពានគ្រឿងញៀន បានបង្ហាញពីរបាយការណ៍ លទ្ធផល ចំណុច ខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានារួមគ្នាគិត រួមគ្នាធ្វេី ដេីម្បីឆ្ពោះទៅការអនុវត្តការងារឲ្យទទួលបានជោគជ័យបន្ថែមទៀត។

ក្នុងឱកាសនោះ ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក លឹ ម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានប្រសាសន៍ ថ្លែងអំណរគុណ សាទរចំពោះលទ្ធផលដែលយេីងទាំងអស់គ្នារួមគ្នាខិតខំបំពេញការរហូតទទួលបានលទ្ធផលល្អ ជាលំដាប់ តាមរយ:ការផ្សព្វផ្សាយអប់រំ ឲ្យក្រុមគ្រួសារ អាណាព្យាបាល បានយល់ដឹងហេីយសហការជាមួុយសមត្ថកិច្ចឬខ្លួនគាត់ផ្ទាល់បញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលយកសេវាព្យាបាល ដោយមិនគិតថ្លៃនៅមូលដ្ឋានសុខាភិបាល ចំណេញពេលវេលា និងអាចជួយបំពេញការងារជួយគ្រួសារបាន និងរក្សាការសម្ងាត់គោរពសិទ្ធិមនុស្ស។