នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ដែលបានជួយគាំទ្រ​ គាំពារដល់សុខភាពមាតា​ និងទារក​ !

561

រាជធានីភ្នំពេញ​ :ថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ២០១៩​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញចូលជាអធិបតីខួបលេីកទី៧០​ទិវាអន្តរជាតិនិងទិវាកុមារកម្ពុជា​ ១មិថុនា​ឆ្នាំ២០១៩​ ក្រោមប្រធានបទ​”លេីកកម្ពស់សិទ្ធិកុមារ​ មរយ:ការលុបបំបាត់អំពេីហឹង្សាលេីកុមារគ្រប់រូបភាព​ “​និងខួបលេីកទី១៨​ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា​ ក្រោមប្រធានបទ​ “ត្រូវសម្រេចសុបិន្តរបស់ខ្លួនដោយមិនត្រូវធ្វេីជាពលកម្មនៅកន្លែងការងារណាមួយឡេីយ​ “​ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម​ លោកជំទាវ​ ភ្ញៀវជាតិ​ អន្តរជាតិ​ តំណាងទូត​ និងអ្នកពាក់ព័ន្ធចូលរួមជាង៣០០០នាក់​ នៅសាលមហោស្រពកោះពេជ្រ​ ។

ក្នុងមតិចំណាប់អារម្មណ៍​ របាយការណ៍​ និងការប្តេជ្ញាចិត្ត​ របស់លោកស្រី​ កាធឺរីន​ ប៊ែនណែត​ តំណាងអង្គការយូនីសេហ្វ​ UNICEF កុមារីអៀង​ កែវមរកត​ តំណាងកុមារ​ ឯកឧត្តម​ វ​ង​ សូត​ រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា​ដេីម្បីកុមារ​ សុទ្ធបង្ហាញពីប្រវត្តិ​ និងការរីកចម្រេីន​លេីការងារពាក់ព័ន្ធនឹងកុមារ​ ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រឺង​ និងការចាត់ទុកការបញ្ចប់អំពេីហឹង្សាលេីកុមារ​ និងការពង្រឹងការថែទាំដល់កុមារតាមគ្រួសារ​ ជាអាទិភាពមួយដ៏ជាក់ច្បាស់។

ក្នុងឱកាសនោះ​ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី បានអំពាវនាវឲ្យក្រុមប្រឹក្សាជាតិដើម្បីកុមារ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ចាត់ចែងអនុវត្តអនុសញ្ញាស្តីពីកុមារ យកចិត្តទុកដាក់ចំពោះកុមារ ទាំងសុខភាព ការអប់រំ និងសិទ្ធិទាំង៤របស់កុមារមានសិទ្ធិរស់រាន​មានជីវិត​ សិទ្ធិអភិវឌ្ឍ​ន៍​ សិទ្ធិការពារ​ និងសិទ្ធិចូលរួម ត្រូវបញ្ចៀសកុមារពីការប្រើប្រាស់គ្រឿងញៀន ជាដើម ត្រូវការពារនិងជួយកុមារ ព្រោះកុមារជាទំពាំងស្នងឬស្សី។

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ដែលបានជួយគាំទ្រ​ គាំពារដល់សុខភាពមាតា​ និងទារក​ ។

ជាមួយគ្នានេះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានធ្វេីការអំពាវនាវ​ដល់ក្រុមប្រឹក្សាជាតិដេីម្បីកុមារ​បន្តដឹកនាំចាត់ចែងអនុវត្តសិទ្ធិសញ្ញាស្តីពីសិទ្ធិកុមារ​ រៀបចំច្បាប់ស្តីពីកិច្ចការពារកុមារ​ គ្រប់ក្រសួង​ ស្ថាប័ន​ គ្រប់ភាគីពាក់ព័ន្ធ​ អាជ្ញាធរដែនដី​គ្រប់លំដាប់ថ្នាក់​ អាជ្ញាធរមានសមត្ថកិច្ច​ ដៃគូ​អភិវឌ្ឍន៍​ អង្គការសង្គមស៊ីវិល​ មាតាបីតា​ អាណាព្យាបាល​សហគមន៍​ និងកុមារ​ ត្រូវសហការស្វែងរកដំណោះស្រាយ​ បង្កេីតយុទ្ធសាស្រ្តផ្លាស់ប្តូរឥរិយាបទសង្គម​ អប់រំប្រៀនប្រដៅបែបវិជ្ជមាន​ ទប់ស្កាត់អំពេីហឹង្សាលេីកុមារគ្រប់រូបភាព​ កសាងច្បាប់​ គោលនយោបាយ​ ឯកសារបទដ្ឋាន​ពាក់ព័ន្ធនឹងការស់នៅ​ តម្រូវការ​ បញ្ហាប្រឈម​ លេីកកម្ពស់សិទ្ធិកុមារ​ អនុវត្តគោលនយោបាយភូមិ​ ឃុំ​មានសុវត្ថិភាព​ អប់រំកុមារពីរបៀបការពារខ្លួនប្រឆាំងនឹងការរំលោភបំពាន​ បៀតបៀនផ្លូវភេទ​ បញ្ហាគ្រឿងញៀន ការសម្លុតគំរាមកំហែងគ្រប់បែបយ៉ាង​ ការលុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារ​ទៅគ្រប់សកម្មភាពសេដ្ឋកិច្ច​ លេីកម្ពស់ការយល់ដឹង​ កៀគរធនធាន​ និងចលនាសាធារណជនស្វែងរកដំណោះស្រាយសមស្របជួយសង្គ្រោះពលកម្មកុមារ​ គ្រប់វិទ្យុ​ រដ្ឋ​-ឯក​ជន​ ប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការការពារកុមារពីអំពេីរហឹង្សា​ និងពលកម្មកុមារ​ ផលិតកម្មវិធីអប់រំសម្រាប់កុមារដេីម្បីបង្ការទប់ស្កាត់កុំឲ្យកុមារក្លាយជាជនរងគ្រោះ​ ។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បាននាំយកអំណោយរបស់សម្តេចតេជោ​ ហ៊ុន​ សែន​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ផ្តល់ជូន​ រួមមាន​ :​ 
១.សិស្ស​ និស្សិត​ កុមារកំ្រពា​ កាយារិទ្ធ​ យុវជនកាកបាទក្រហម​ សរុប​ ២៦៨០នាក់​ ម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល
២.លោកគ្រូ​ អ្នកគ្រូ​ និងបុគ្គលិកអប់រំ​ថែទាំកុមារ​ សរុប៣៨៥នាក់​ ម្នាក់ទទួលបានថវិកា​៥ម៉ឺន​រៀល។ 
៣.ជូនក្រុមរបាំជូនពរ​ ចម្រៀងជាពួក​ ក្រុមសម្តែង​កុមារ​ ឡុង​ លីងគ័ង្គ​ និងកុមារីឃុយ​ ម៉ីហ៊ាង​ បីក្រុម​ មួយក្រុមៗទទួលបានថវិកា​១លានរៀល។ 
៤.ជូនគណកម្មការរៀបចំពិធីថវិកា១០លានរៀល​
៥.ឧបត្ថម្ភដល់កុមារប្រលងគូរគំនូរចំនួន៣៧៤នាក់​ ម្នាក់ទទួលបានថវិកា​១ម៉ឺន​រៀល។