ក្រសួងអប់រំ​ យុវជន​ និងកីឡាជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរៀបចំវគ្គផ្សព្វផ្សាយអប់រំស្តីពីគ្រោះថ្នាក់នៃការប្រេីប្រាស់គ្រឿងញៀនខុសច្បាប់​ និងសុវត្ថិភាពចរាចរណ៍

376

ព្រៃវែង​ :​ ថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៩​ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ​ យុវជន​ និងកីឡាជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរៀបចំវគ្គផ្សព្វផ្សាយអប់រំស្តីពីគ្រោះថ្នាក់នៃការប្រេីប្រាស់គ្រឿងញៀនខុសច្បាប់​ និងសុវត្ថិភាពចរាចរណ៍​ នៅវិទ្យាល័យ​កំពង់លាវ​ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត​ សឿ​ សុជាតា​ អនុរដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យហង់​ជួន​ ណារ៉ុន​ ឯកឧត្តមឧត្តមសេនីយ៏ឯក​ ថោង​ សុគន្ធា​ អគ្គលេខាធិការរង​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងឯកឧត្តម​ ចាន់​ រ៉ាន់អភិបាលរង​ខេត្ត​ព្រៃវែង​ដោយមានការអញ្ជេីញចូលរួមពីតំណាងអង្គភាពជាសមាជិកគណកម្មាធិកាត្រួតពិនិត្យគ្រឿងញៀនខេត្តព្រៃវែង​ លោកគ្រូ​ អ្នកគ្រូ​ យុវជនកាយារិទ្ធ កាកបាទក្រហម​ ក្រុមប្រឹក្សាយុវជន​ សរុបចំនួន២១៤នាក់។