បាត់ដំបង៖ ថ្ងៃអង្គារ ៦រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធស័ករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងកិច្ចផ្សព្វផ្សាយលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំនព្វមាស ឆ្នាំ២០១៨ ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាសមាជិកគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត។