កិច្ចប្រជុំស្តីពីការត្រួតពិនិត្យសារធាតុគីមីផ្សំដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការត្រួតពិនិត្យការចរាចរសារធាតុគីមីផ្សំខុសច្បាប់

629

ថ្ងៃព្រហស្បតិ៍ ទី២៥ ខែ កក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង តំណាងអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ បានដឹកនាំប្រតិភូក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យសារធាតុគីមីផ្សំដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការត្រួតពិនិត្យការចរាចរសារធាតុគីមីផ្សំខុសច្បាប់ និងទប់ស្កាត់ការបង្វែរពីជំនួញស្របច្បាប់យកទៅលួចលាក់សំយោគកែច្នៃគ្រឿងញៀនខុសច្បាប់ក្នុងចំណោមប្រទេសសមាជិកទន្លេមេគង្គទាំង៦ និងចូលរួមពិធីបិទមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គSMCC ប្រទេសថៃ កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារ Empress Hotel ទីក្រុងឈៀងម៉ៃ ខេត្តឈៀងម៉ៃ ប្រទេសថៃ។