កម្ពុជា-ថៃ​ សិក្សារួមគ្នាពិភាក្សាបង្កើតភូមិស​ គ្មានគ្រឿងញៀន​ រវាងភូមិ​អូរអន្លក់​(កម្ពុជា)​ ភូមិសនស៊ុម (ថៃ)​

505

បាត់ដំបង​ :ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ ក្រុមការងារកម្ពុជាដឹកនាំដោយឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ នាក់​ យុទ្ធា​ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​កម្ពុជា​ និងក្រុមការងារថៃ ដឹកនាំដោយលោកចារ៉ែ​ ប៉ុកប៉ា​ ទីប្រឹក្សាជាន់ខ្ពស់ទទួលការងារគ្រឿងញៀនថៃប្រចាំកម្ពុជា​ ដោយមានការចូលរួមពីអាជ្ញាធរភូមិអូរអន្លក់​ ឃុំតាសែន​ ស្រុកកំរៀង​ ខេត្តបាត់ដំបង(កម្ពុជា)​ និងតំណាងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃតំបន់២​ អាជ្ញាធរភូមិសនស៊ុម​ ស្រុកសយដាវ​ ស្រុកប៉ុងណាំរ៉ង​ ខេត្តចាន់បុរី​ (ថៃ)​ ដែលពិធីនេះប្រារព្ធធ្វើនេះនៅភូមិអូរអន្លក់​ ឃុំតាសែន​ ស្រុកកំរឿង​ ខេត្តបាត់ដំបង។

លោក​ ឧត្តមសេនីយ៍ឯក​ ហួត​ សុផល្លី​ បានមានប្រសាសន៍ថា​ ការរៀបចំភូមិសគ្មានគ្រឿងញៀននៅតាមព្រំដែនគឺទទួលបានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលប្រទេសយើងទាំងពីរ​កម្ពុជា-ថៃ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(​កម្ពុជា)​ ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន(ថៃ)។

លោកចារ៉េ​ ប៉ុកប៉ា​ ទីប្រឹក្សាជាន់ខ្ពស់ទទួលការងារគ្រឿងញៀនថៃប្រចាំកម្ពុជា​ បានមានប្រសាសន៍ថា​ ការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធក្នុងមូលដ្ឋានគឺជាកំលាំងដ៏សំខាន់ធ្វើអោយភូមិឃុំរបស់យើងក្លាយជាភូមិសគ្មានគ្រឿងញៀន​បាន។

ក្នុងឱកាសនោះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ នាក់​ យុទ្ធា​ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រសាសន៍ថា​ ភូមិស​ គ្មានគ្រឿងញៀន​ គឺជាភូមិគ្មានការដាំដុះ​ រក្សាទុក​ ជួញដូរ ចែកចាយ​ និងប្រើ​ប្រាស់គ្រឿងញៀន​ និងជារបាំងដ៏រឹងមាំទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែន​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ នាក់​ យុទ្ធា​ បានថ្លែងបន្តថា​ ការរៀបចំយន្តការភូមិស​ គ្មានគ្រឿងញៀនគឺរៀបចំឲ្យមាន​ :​ មានកន្លែងព្យាបាល​អ្នកញៀនគ្រឿងញៀនជាសះស្បើយពីភាពញៀន​ មានសកម្មភាពផ្សព្វផ្សាយអប់រំ​ឲ្យប្រជាពលរដ្ឋមានការយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន​ ទប់ស្កាត់ការចរាចរណ៍​ប្រើប្រាស់គ្រឿងញៀនពិសេសក្មួយៗដែលចំណាកស្រុកទៅធ្វើការ​នៅឆ្ងាយ​ អាជ្ញាធរ​-មន្រ្តីអនុវត្តច្បាប់មានសមត្ថកិច្ចជួយផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋអ្នកមិនទាន់ប្រើប្រាស់បានយល់ដឹងដោយមិនទៅជិតប៉ះពាល់គ្រឿងញៀន​និងជម្រុញអ្នកប្រើប្រាស់ឲ្យទៅទទួលយកសេវាព្យាបាលនៅតាមមណ្ឌលសុខភាពក្នុងឃុំ​ដោយមិនគិតថ្លៃ។

សូមបញ្ជាក់ថា​ មកទល់ពេលនេះ​ កម្ពុជា​ ថៃ​ បានសហការរៀបចំបង្កើតបានភូមិសគ្មានគ្រឿងញៀនចំនួន៥ហើយ​ គឺនៅខេត្តស្ទឹងត្រែង​ ចំនួន២ភូមិ​ និងខេត្តព្រះវិហារ​ ចំនួនបីភូមិ។