គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាអនុប្រធានលេខាធិការដ្ឋានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានដឹកនាំកិច្ចប្រជុំពិនិត្យការអនុវត្តផែនការបន្ត និងផ្តល់សម្ភារបន្ថែម

ស្ទឹងត្រែង​ ថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០១៨​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាអនុប្រធានលេខាធិការដ្ឋានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការភូមិស​ គ្មានគ្រឿងញៀន​ និងពិធីប្រគល់ទទួលសម្ភារសម្រាប់ការិយាល័យទំនាក់ទំនងព្រំដែនBLO និងភូមិស​ ដែលបានអនុវត្តនៅខេត្តស្ទឹងត្រែងដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ​ ក្រសួងការពារជាតិ​ ក្រសួងសុខាភិបាល​ ក្រសួងអប់រំ​ យុវជន​ និងកីឡា​ គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ ស្រុកថាឡាបរិវ៉ាត់​ ក្រុងស្ទឹងត្រែង​ ឃុំព្រះរំកិល​ សង្កាត់សាមគ្គី​ អ្នកពាក់ព័ន្ធ​ភូមិលើ​ ភូមិខាំផាន់ និងប្រតិភូភាគីថៃ​ ។ ឯកឧត្តម​ យង់​ សុវឌ្ឍនា​ អភិបាល​រង​និងជាប្រធានលេខាធិកាដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែងបានថ្លែងថាខេត្តស្ទឹងត្រែងមិនមែនជាខេត្តផលិត​ ដាំដុះគ្រឿងញៀនទេ​ តែជាខេត្តរងគ្រោះពីការលាក់លួចឆ្លងកាត់​ និងប្រើប្រាស់គ្រឿងញៀន​ ដែលសមត្ថកិច្ចខិតខំធ្វើការបង្រ្កាប​ជនល្មើសចរាចរ​ ចែកចាយគ្រឿងញៀននិងបានបង្កើនការងារអប់រំផ្សព្វផ្សាយចំណេះដឹងពីគ្រោះថ្នាក់និងបញ្ហានានាដែលពាក់ព័ន្ធនឹងគ្រឿងញៀនដល់ប្រជាពលរដ្ឋកុំឲ្យទៅជិតនិងប៉ះពាល់គ្រឿងញៀន​ ។​ ក្នុងឱកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានថ្លែងការកោតសើរនិងលើកទឹកចិត្ត​ដល់អ្នកពាក់ពន្ធ័ដែលបានរួមគ្នាខិតខំអនុវត្តការងារតាមផែនការដែលបានដាក់ចុះ​និងបានណែនាំឲ្យអ្នកពាក់ព័ន្ធខិតខំអនុវត្ត​នូវផែនការសកម្មភាពនេះបន្ថែមទៀតដើម្បីប្រែក្លាយភូមិទាំងពីរក្លាយជាភូមិគំរូគ្មានគ្រឿងញៀន​សម្រាប់ពង្រីកបន្តទៅបង្កើតភូមិសនៅភូមិដទៃទៀតជាប់ព្រំដែនកម្ពុជា​ ថៃ​ ឡាវ​ ។

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានថ្លែងបន្ថែមថា​ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារពហុវិស័យគ្រប់ជាន់ថ្នាក់​ សហគមន៍ អាជ្ញាធរមូលដ្ឋាន វិស័យសាសនា និងវិស័យជាច្រើន​ចូលរួមគាំទ្រហើយការចូលរួមគាំទ្ររបស់កងកម្លាំងខេមរភូមិន្ទ គឺពិតជាមានសារៈសំខាន់ និងមិនអាចខ្វះបាន ដើម្បីបង្ការ និងទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពនូវរាល់ការចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន។ ជាមួយគ្នានោះ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាសវិរិទ្ធ​ បានប្រគល់សម្ភារ​ សម្រាប់ការិយាល័យទំនាក់ទំនងព្រំដែន​ BLO និងភូមិស​ មាន​ :ក-សម្រាប់ការិយាល័យ BLO៖កុំព្យូទ័រលើតុ៣​ អាគុយកុំព្យូទ័រ៣​ ម៉ាស៊ីនព្រិនឯកសារស-ខ្មៅ៣​ អាយកូមស្តង់ដារ៣សម្រាប់​ កែវយិតមើលថ្ងៃ-យប់៣​ អាយកូមកាន់ដៃ៤ ម៉ូតូ HONDA 125cc ៦គ្រឿង​ ទូកល្បាត១គ្រឿង ខ-សម្ភារសម្រាប់ “ភូមិស” ចំនួន២ ៖មាន អាយកូមស្តង់ដារ២​ អាយកូមកាន់ដៃ៤​ ម៉ូតូ HONDA 125cc ២គ្រឿង​ តេសទឹកនោមរកសារធាតុញៀន ៤,៨០០តេស្តបានចែកនូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនមន្រ្តីនគរបាលចំនួន១៨រូបដែលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសគ្រឿងញៀនតាមប្រព័ន្ធកុំព្យួទរ័​ (eLearning)ដែលកម្មវិធីបណ្តុះបណ្តាលរបស់ការិយាល័យគ្រឿងញៀននិងឧក្រឹដ្ឋកម្មសហប្រជាជាតិ (UNODC)​ និងបានផ្តល់ថវិកាឧបត្ថម្ភលេខាធិការគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀខេត្ត​ ១លានរៀល​ ស្នងការនគរបាល​ ១លានរៀល​ អាវុធហត្ថខេត្ត១លានរៀល​ និងសឹករងខេត្ត១លានរៀលផងដែរ។

ចំនួនអ្នកទស្សនា

809308
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
639
488
2106
803800
9997
18714