គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ភូមិគ្មានគ្រឿងញៀន តាមព្រំដែនកម្ពុជា-ថៃ នៅខេត្តព្រះវិហារ កំពុងដំណើរការយ៉ាងល្អប្រសើរ, ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រជុំពិនិត្យការអនុវត្តផែនការបន្ត និងផ្តល់សម្ភារបន្ថែម

(ព្រះវិហារ)៖ ​លោក កៅ​ ខុនដារ៉ា​ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានគណកម្មការទទួលបន្ទុក ទំនាក់ទំនងអន្តរជាតិ​របស់រាជរដ្ឋាភិបាល​ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការភូមិស​ គ្មានគ្រឿងញៀន​ និងពិធីប្រគល់ទទួលសម្ភារៈ សម្រាប់ការិយាល័យទំនាក់ទំនងព្រំដែន BLO និងភូមិស ​ដែលបានអនុវត្តនៅខេត្តព្រះវិហារ។ កិច្ចប្រជុំនោះ​មានការចូលរួមពីតំណាងក្រសួងការពារជាតិ​ ក្រសួងសុខាភិបាល​ ក្រសួងអប់រំ​ យុវជន​ និងកីឡា​ អភិបាលខេត្ត គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ ស្រុកជាំក្សាន​ ​ស្រុកឆែប ឃុំកំពង់ស្រឡៅ ឃុំជាំក្សាន​ និងតំណាងភាគីថៃ​ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ លោក អ៊ុន​ ចាន់ដា​ អភិបាល​ និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារ បានថ្លែងថា ខេត្តព្រះវិហារមិនមែនជាខេត្តផលិត​ ដាំដុះគ្រឿងញៀនទេ​ តែជាខេត្តរងគ្រោះពីបញ្ហាគ្រឿងញៀន ដោយមានការលាក់លួចប្រើប្រាស់ដែលហូរចូលពីខាងក្រៅខេត្ត​ តែទោះជាយ៉ាងណាខេត្តបានខិតខំប្រឹងប្រែងទប់ស្កាត់​ និងចូលរួមអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំងលើកទី១​ និងលើកទី២​ ពិសេសវិធានការទាំង៥មាន​ វិធានការអប់រំ​ វិធានការរដ្ឋបាល​ វិធានការអនុវត្តច្បាប់​ វិធានការព្យាបាល​ ស្តារនីតិសម្បទា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ យ៉ាងសកម្មផុលផុស​​ទទួលបានការគាំទ្រសហការពីប្រជាលរដ្ឋ ​និងអ្នកពាក់ព័ន្ធក្នុងខេត្ត។ ជាមួយគ្នានោះ ​លោក កៅ​ ខុនដារ៉ា​ ការបង្កើតផែនការភូមិ​ស គ្មានគ្រឿងញៀននៅតាមតំបន់ព្រំដែន គឺជាគំនិតផ្តួចផ្តើមរបស់​នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយត្រូវបានទទួលការគាំទ្រ និងឯកភាពគ្នាជាផ្លូវការ ដោយដាក់ចេញជាផែនការរួម ដើម្បីអនុវត្តនៅក្នុងប្រទេសនីមួយៗ កាលពីក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីត្រីភាគីថៃ-កម្ពុជា-ឡាវ កាលបានប្រព្រឹត្តិទៅកាលពីខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ នៅខេត្តអូប៊ុន ប្រទេសថៃ។

​លោក​ កៅ​ ខុនដារ៉ា​ បានថ្លែងការកោតសរសើរ និងលើកទឹកចិត្ត​ដល់អ្នកពាក់ព័ន្ធ ដែលបានរួមគ្នាខិតខំអនុវត្តការងារតាមផែនការដែលបានដាក់ចុះ​និងបានណែនាំឲ្យអ្នកពាក់ព័ន្ធ ខិតខំអនុវត្ត​នូវផែនការសកម្មភាពនេះបន្ថែមទៀត ដើម្បីប្រែក្លាយភូមិទាំងពីរ ក្លាយជាភូមិគំរូគ្មានគ្រឿងញៀន​សម្រាប់ពង្រីកបន្តទៅបង្កើតភូមិស នៅភូមិដទៃទៀតជាប់ព្រំដែនកម្ពុជា​-ថៃ​​។ លោកបានស្នើសុំ​ឲ្យអាជ្ញាធរ និងសមត្ថកិច្ចអនុវត្តនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ជម្រុញដល់អង្គភាពដែលជាខ្សែបណ្តោយនៅក្នុងមូលដ្ឋាន អនុវត្តឲ្យកាន់តែបានសកម្មនូវរាល់សកម្មភាព ដូចមានកំណត់ផែនការភូមិ​ស គ្មានគ្រឿងញៀន​។ បន្ថែមពីនេះ លោក កៅ​ ខុនដារ៉ា​ បានប្រគល់ជូននូវសម្ភារៈការិយាល័យ​ BLO ​ចំនួន២កន្លែង​ និងភូមិសបីភូមិ​ ហើយត្រូវថែរក្សាសម្ភារៈ និងប្រើប្រាស់ក្នុងការបម្រើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ឲ្យមានប្រសិទ្ធិភាព ដូចជា៖ សម្រាប់ BLO​ ​២​​មាន​ កុំព្យូទ័រលើតុ២​ អាគុយកុំព្យូទ័រ២​ ម៉ាស៊ីនព្រិនឯកសារ-​ខ្មៅ២​ អាយកូមស្តង់ដារ២សម្រាប់​ កែវយិតមើលថ្ងៃ-យប់​៤គ្រឿង​ អាយកូមកាន់ដៃ៨ និងម៉ូតូ​៤គ្រឿង។ ភូមិស​ បីភូមិ​ មានអាយកូមស្តង់ដារ៣សម្រាប់ អាយកូមកាន់ដៃ៦​ ម៉ូតូ​៣គ្រឿង​ តេស្តទឹកនោមរកសារធាតុញៀន៧,២០០តេស្ត។ ជាមួយគ្នានោះ ក៏បានចែកនូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនមន្រ្តីនគរបាលចំនួន១២រូប ដែលបានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសគ្រឿងញៀនតាមប្រព័ន្ធកុំព្យួទ័រ ​(eLearning) ដែលកម្មវិធីបណ្តុះបណ្តាលរបស់ការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មសហប្រជាជាតិ (UNODC)​ និងបានផ្តល់ថវិកាឧបត្ថម្ភលេខាធិការគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀខេត្ត​ ១លានរៀល​ ស្នងការនគរបាល​១លានរៀល​ អាវុធហត្ថខេត្ត១លានរៀល​ និងសឹករងខេត្ត១លានរៀលផងដែរ៕

ចំនួនអ្នកទស្សនា

809307
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
638
488
2105
803800
9996
18714