គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ពិធីសែនក្រុងពាលី​សុំសេចក្តី​ សុខ​ដល់ការសាងសង់មជ្ឈមណ្ឌល ផ្តល់សេវាព្យាបាលដោយស្មគ្រ័ចិត្ត​ និងផ្អែកសហគមន៍​ដល់អ្នកញៀនគ្រឿងញៀន

កែវផុស​ ខេត្តព្រះសីហនុ​ ថ្ងៃទី៩​ ខែសីហា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ លី​ គីមឡុង​ អគ្គលេខាធិការរង​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងឯកឧត្តម​ យន្ត​ មីន​ អភិបាល​ និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ព្រះសីហនុ​ បានចូលជាអធិបតី​ក្នុងពិធីសែនក្រុងពាលី​សុំសេចក្តី​សុខ​ដល់ការសាងសង់មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្មគ្រ័ចិត្ត​ និងផ្អែកសហគមន៍​ដល់អ្នកញៀនគ្រឿងញៀន​ នៅភូមិឬទ្ធី​២​ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ មន្ទីរអង្គភាពជុំវិញខេត្ត​ និងតំណាងស្រុកព្រៃនប់​ និងស្ទឹងហាវ​ សរុប​ ៣០នាក់។

ចំនួនអ្នកទស្សនា

591997
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
711
671
1382
585348
15539
23717