គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

កិច្ចប្រជុំ​ស្ថាប័ន​ត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា ឡាវ វៀតណាម​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១៦​

រាជធានី​ភ្នំពេញ ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៦​កិច្ចប្រជុំ​ស្ថាប័ន​ត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា ឡាវ វៀតណាម​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១៦ ត្រូវបាន​បើក​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា​។​ ​ក្នុង​ឱកាស​នោះ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន បាន​ថ្លែង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​ទាំងអស់​និង​សូម​អោយ​ការ​ស្នាក់​ប្រកបដោយ​ផាសុខភាព​ក្នុង​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ជាមួយគ្នា​នោះ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន បាន​ដាក់ចេញ​នូវ​អនុសាសន៍​សម្រាប់​អង្គប្រជុំ​បួន​ចំណុច​ដូចខាងក្រោម​: ១ -​បន្ត​ជម្រុញ​បង្ការ បង្ក្រាប រាល់​ការដាំដុះ ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​ ២ -​ជំរុញ​ការងារ​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន ដើម្បីអោយ​ពួកគាត់​មាន​ការយល់ដឹង ចេះ​ការពារ​ខ្លួន និង​បដិសេធ​រាល់​គ្រឿងញៀន​គ្រប់​ប្រភេទ​ ៣-​ការងារ​កាត់បន្ថយ​គ្រោះថ្នាក់ ការងារ​ព្យាបាល ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន និង​ការរីក​រាល​មេរោគ​អេដស៍ និង​ធានា​អោយបាន​នូវ​ការ​លាប់​ឡើងវិញ ព្រោះថា​កា​លាប់​ឡើងវិញ​បណ្តា​ឱ្យមាន​ទីផ្សារ​គ្រឿងញៀន​។​ ៤-​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​ថ្នាក់ក្រោម​ជាតិ​២០១៦-២០២៥ ជា​ផលប្រយោជន៍​ប្រទេស​ទាំង​បី​យើង​ត្រូវ​ខិតខំ​កសាង​ឱ្យបាន​នូវ​ភូមិ ឃុំ សាលារៀន​គ្មាន​គ្រឿងញៀន​តាម​ព្រំដែន ដើម្បី​ជា​ជញ្ជាំង​ដ៏​រឹងមាំ​ប្រឆាំង​និង​ទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន ។​៕​​

ចំនួនអ្នកទស្សនា

568897
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
654
980
3959
558441
16156
19530