គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ភ្នំពេញ: ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានផ្តល់កិត្តិយសជាអធិបតីដឹកនាំកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានសមាសភាពចូលរួមពីតំណាងជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសមាជិក តំណាងអគ្គស្នងការនគរបាល កងរាជអាវុធហត្ថហត្ថលើផ្ទៃប្រទេស គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីខេត្តចំនួន០៥ អង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំឆមាសទី១ ឆ្នាំ២០១៦ ។ របាយការណ៍បានឆ្លុះបញ្ចាំងពីសភាពការណ៍ និងលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនដូងខាងក្រោម ៖ កម្ពុជាមិនមែនជាប្រទេស ប៉ុន្តែជាប្រទេសមួយដែលបាន និងកំពុងទទួលរងផលប៉ះពាល់ពីការចរាចរគ្រឿងញៀន ដែលនាំមកពីតំបននានាក្នុងពិភពលោក ពិសេសតំបន់ត្រីកោណមាស តាមច្រកភាគខាងជើង និងឦសានប្រទេស ។ ដោយសាឥទ្ធិពលនេះ បានជាការចរាចរ ការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា បានរីករាលដាលដល់ជនបទមួយចំនួនគួរអោយព្រួយបារម្ភ ។ ការប្រើប្រាស់គ្រឿងញៀនជាប្រភេទមេតំហ្វតាមីនក្រាមម្សៅ (ICE)ដែលមានកំរិតភាពសុទ្ធខ្ពស់ ។ ក្នុងឆមាសទី១ ឆ្នាំ២០១៦ នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អនុវត្តសម្រេចបានលទ្ធផល ដូចតទៅ ៖ ១.​ ការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន គ្របដណ្ដប់លើមហាជនទូទៅប្រមាណ២.៨៥៥.០៥៥ នាក់ និងបណ្ដុះបណ្ដាលក្រុមជនបង្គោលបន្ថែមប្រមាណ៩៨២នាក់ ។ ២. បានព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍និងព្យាបាលនៅតាមមណ្ឌលបណ្ដោះអាសន្នរបស់រដ្ឋ និងឯកជនបានចំនួន៧.៩០៧ នាក់ ក្នុងនោះ ៖ បានធ្វើសមាហរណកម្មទៅកាន់សហគមន៍ និងក្រុមគ្រួសារវិញចំនួន ១.៥៧៩ នាក់ និងកំពុងស្នាក់នៅព្យាបាលបន្តចំនួន២.២០៣នាក់ ៣. បានធ្វើការបណ្ដុះបណ្ដាលដល់មន្រ្តីអនុវត្តច្បាប់សរុបចំនួន៣.២១៤នាក់ -បង្រ្កាបបទល្មើសគ្រឿងញៀនបាន២.១៥៨ ករណី (រួមទាំងបទល្មើសប្រើប្រាស) -ឃាត់ខ្លួនជនសង្ស័យសរុប ៥.២៦៦នាក់ ស្រី៨៥៣ នាក់ (រួមទាំងទាំងអ្នកប្រើប្រាស់) -ចាប់យកវត្ថុតាងគ្រឿងញៀនសំខាន់ៗ សរុប៦៤គ.ក្រ ៨៥០ក្រាម ៩០ (មេតំហ្វេតាមីន ICE- WY ,អ៊ិចស្តាស៊ី,ហេរ៉ូអ៊ីន, កូកាអ៊ីន,កេតាមីន, កញ្ឆាក្រៀម ) ។ ចំណុចគួរកត់សម្គាល់គឺក្នុងវត្ថុតាងគ្រឿងញៀន សរុប៦៤គ.ក្រ ៨៥០ ក្រាម ៩០ ខាងលើ មាន២២ ករណីធំៗ ដែលត្រូវបានបង្រ្កាប និងចាប់យកវត្ថុតាងគ្រឿងញៀន៣៨ គ.ក្រ៨៥០ ក្រាម៩០ខាងលើ មាន២២ករណីធំៗ ដែល ត្រូវបានបង្រ្កាប និងចាប់យកវត្ថុតាងគ្រឿងញៀន ៣៨គ.ក្រ ៧២២ ក្រាម ៧១ = ៥៩,៧១ % ។ -ទ្រព្យសម្បត្តិសំខាន់ៗចាប់យក ៖ រថយន្ត២៨ គ្រឿង, ម៉ូតូ ៩១៣ គ្រឿង, ប្រាក់កម្ពុជា ៣៨.៤៣០.៧០០រៀល, ប្រាក់អាមេរិក ២៣.១៣៥ ដុល្លា, ប្រាក់ថៃ ៣០.៩៥០ បាត, ប្រាក់វៀតណាម ១៦២.៣២០.០០០ ដុង ,ប្រាក់ឡាវ១៥.០០០ គីប,ប្រាក់ចិន ២០០ យ័ន និងបានបង្កកអចលនទ្រព្យជាច្រើនកន្លែង ។ ៤. សហការជាមួយប្រទេសថៃ ឡាវ វៀតណាម ពង្រឹងយន្តការ ការងាររបស់ការិយាល័យទំនាក់ទំនងព្រំដែន (BLO) ដើម្បីត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែនអោយកាន់តែមានប្រសិទ្ធភាពខ្ពស់និងកសាងនិងកសាងភូមិ-ឃុំ ស គ្មានគ្រឿងញៀននៅតាមព្រំដែន ។ -សហការជាមួយប្រទេសក្នុងតំបន់ និងអន្តរជាតិ ទទួលបាននូវការគាំទ្រពីអង្គការ UNODC ពីប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ, ប្រទេសក្នុងតំបន់ និងដៃគូរអភិវឌ្ឍន៍នូវគម្រោមត្រួតពិនិត្យគ្រឿងញៀនថ្មីៗ មួយចំនួនបន្ថែមទៀត ។ ៥. រាជរដ្ឋាភិបាល បានដាក់ចេញ ៖ -បទបញ្ជាលេខ ០១ បប ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន -អនុក្រឹត្យលេខ ៣៣ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ៦. អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន ៖ -ដឹកនាំការអនុវត្តបទបញ្ជាររបស់រាជរដ្ឋាភិបាល លេខ០១ បបចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន -ចេញប្រកាសរួម លេខ ៥៧៧ សហវ/ប្រកចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ស្ដីពីការតាមដានការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិ ដែល ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនព្រមទាំងបន្តរៀបចំលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀនជំរុញការរៀបចំគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រហូតដល់ថ្នាក់ខណ្ឌ ក្រុង ស្រុក សង្កាត់ ឃុំ ៕​

ចំនួនអ្នកទស្សនា

638788
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
320
593
5677
626803
17826
21798